ក្មួយចំនួន៣០នាក់ ដែលជាកូនចៅកម្មករប្រមូលសំរាម នៅទីលានចាក់សំរាម អូរឧកញ៉ាហេង និងមានឡានដឹកទៅសាលារៀន ដែលឧបត្ថម្ពដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា
យោងសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៣.២.២០១៩ ឯ.ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ មានៈ អង្ករ១បាវ មី១កេះ ត្រីខ១០កំប៉ុង ស្កសរ ០.៥ គីឡូក្រាម សណ្តែកខៀវ មុង១ ភួយ ១ កន្ទេល១ និងថវិកាមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋ ដែលជាកម្មករប្រមូលសំរាម ចំនួន ៥៨គ្រួសារ ស្មេីនឹង ១៧០នាក់ ។
បញ្ហាចំពោះមុខមួយទៀត គឺក្មួយៗ ដែលជាកូនកម្មករចំនួន ៣០នាក់ ត្រូវការមធ្យោបាយទៅកាន់សាលារៀន ។ មេីលឃេីញពូការលំបាកនេះ ឯ.ឧ យន្ត មីន បានសម្រេចភា្លមៗថា នឹងផ្តល់ឡានមួយគ្រឿង សម្រាប់ដឹកក្មួយៗបានទៅសាលារៀន ។ ដោយឡែក លោកមេឃុំអូរឧកញ៉ាហេង ធានាផ្តល់ប្រេង សម្រាប់ចាក់រថយន្តដឹកក្មួយៗផងដែរ ។ ជាមួយនេះផងដែរ ឯ.ឧ យន្ត មីន អភិបាលខេត្តបានផ្តាំផ្ញេី និងណែនាំដល់បងប្អូនកម្មករទាំងអស់ អោយចេះថែរក្សាសុខភាព គ្រប់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។