បត់​ម៉ូតូ​ចូលចាក់​សាំង​ ​ម៉ូតូ​មួយទៀត​មក​បុក​ស្លាប់​ប្រពន្ធ​នៅ​ហ្នឹង​កន្លែង​ ​ចំណែក​ប្តី​របួសធ្ងន់​ ​ជន​បង្ក​របើក​ម៉ូតូ​រត់បាត់​

​កោះកុង​ ​៖​ ​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​ ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង៦​ ​និង៣០នាទី​ព្រឹក​ ​នា​ថ្ងៃទី៦​ ​ខែ​កុម្ភះ​ ​ឆ្នាំ២០១៩​ ​ត្រង់​ចំនុច​កា​រ៉ា​ស់​សាំង​ ​លឹម​ ​លុង​ ​ស្ថិត​ក្នុង​ភូមិ២​ ​សង្កាត់​ដងទង់​ ​ក្រុង​ខេមរភូមិន្ទ​ ​ខេត្តកោះកុង​ ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​សាក្សី​ថា​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ​បាន​បង្កឡើង​ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​ ​ពេល​ដែល​បត់​ចូលចាក់​សាំង​នៅ​កា​រ៉ា​ស់​សាំង​ ​លឹម​ ​លុង​ ​ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ដងទង់​ ​បណ្តាល​ឲ្យ​មនុស្សម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិ​ត​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​និង​ម្នាក់ទៀត​រង​របួសធ្ងន់​ ​។​

​ចំណែកខាង​សមត្ថកិច្ច​នគរបាល​ក្រុង​ខេមរភូមិន្ទ​ក៏បាន​ឲ្យដឹង​ដែរ​ថា​ ​នារី​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ​ ​យូ​ ​អាយ​ស៊ី​យះ​ ​ភេទ​ស្រី​ ​អាយុ២៦ឆ្នាំ​ ​ជនជាតិ​ខ្មែរឥស្លាម​ ​មុខរបរ​កម្មការិនី​រោងចក្រ​ ​(​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​)​ ​និង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ ​លី​ ​ហាន​ហ្វះ​ ​ភេទប្រុស​ ​អាយុ៣៤ឆ្នាំ​ ​ជនជាតិ​ខ្មែរឥស្លាម​ ​មានមុខ​របរ​ជា​កម្មករ​នេសាទ​ ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ ​DREAM​ ​C125​ ​សេរី​ឆ្នាំ២០១៨​ ​ព័​ណ​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​កោះកុង1B​-​8213​ ​(​រង​របួសធ្ងន់​)​ ​ជនរងគ្រោះ​ទាំង២ជា​ប្តី​ ​ប្រពន្ធ​និង​គ្នា​រស់នៅ​ក្នុង​ភូមិ៤​ ​សង្កាត់​ដងទង់​ ​ក្រុង​ខេមរភូមិន្ទ​ ​ខេត្តកោះកុង​ ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​នារី​រងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំណែក​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ ​។​

​ដោយឡែក​ខាង​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​ ​ហើយ​ខាង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​រកមុខ​ជន​បង្ក​យក​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close