បាញ់ប្រហារសម្លាប់មនុស្ស៥នាក់នៅក្នុងក្លិប ប្រទេសម៉ិចស៊ីកូ
អំពើហឹង្សា បង្ករឡើងដោយប្រដាប់អាវុធ តែងតែកើតឡើងនៅក្នុងប្រទេសម៉ិចស៊ីកូ ដែលជាប្រទេសមានអំពើហឹង្សា ពាក់ព័ន្ធគ្រឿងញៀនច្រើនបំផុត ។ នៅពេលនេះ មានការបាញ់ប្រហារនៅក្នុង ក្លិប បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ១០នាក់ ។
ប៉ូលិសមិចស៊ីកូបានបញ្ជាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ថា យ៉ាងតិចមនុស្ស៥នាក់ស្លាប់ និង៥នាក់រងរបួស កាលពីថ្ងៃសៅរ៍ ក្រោយពីខ្មាន់កាំភ្លើង៤នាក់ បាញ់ប្រហារនៅក្នុងក្លិបមួយ ស្ថិតនៅទីក្រុង Cancun ម៉ិចស៊ីកូ ។
មន្ត្រីបានបង្ហើបថា ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើងវែង និង៣នាក់ទៀតកាំភ្លើងខ្លី បានបាញ់រះនៅខាងក្នុងក្លិប La Kuka ស្ថិតនៅមហាវិថី ភាគកណ្តាលទីក្រុង Cancun ប្រហែល៤ម៉ៃប៉ុណ្ណោះពីរមនីយដ្ឋានទេសចរណ៍មាត់សមុទ្រ ។ ពីរនាក់ក្នុងចំណោមអ្នករងរបួស៥នាក់ កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់កាលពីថ្ងៃអាទិត្យ ។
ទីក្រុង Cancun និងទីក្រុង Quintaroo ប្រទេសមិចស៊ីកូនេះ បានពើបប្រទះនូវអំពើហិង្សាកើនឡើងបន្តបន្ទាប់ ដែលប៉ូលិសសហព័ន្ធបញ្ជាក់ថា បណ្តាលឲ្យបាត់បង់ជីវិត៧៧៣នាក់ ក្នុងមួយឆ្នាំមុននេះ ប្រៀបធៀប៣៥៩នាក់ បាត់បង់ជីវិតកាលពីឆ្នាំ២០១៧។
ខែមករាកន្លងទៅ ខ្មាន់កាំភ្លើង៣នាក់ ក្នុងតំបន់ Cancunនោះបានបាញ់សម្លាប់មនុស្ស៧នាក់ នៅក្នុងផ្ទះតែមួយ ។ បាញ់ប្រហារនោះដោយសារទំនាក់រវាងក្រុមជួញដូរគ្រឿងញៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។