ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មចុះពិនិត្យការចឹញ្ចឹមគោជាលក្ខណះគ្រួសារនៅភូមិដំបងដែកឃុំកោះរកា
បន្ទាប់ពីកម្មវិធីក្នុងវត្តពោធិវ័នកោះប៉ែន ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យការចិញ្ចឹមគោជាលក្ខណគ្រួសាររបស់បងប្រុស ទួន សំអន នៅភូមិដំបងដែក ឃុំកោះរកា។ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយរីករាយ លោកស្រីភរិយាលោក សំអន បានបញ្ជាក់ថាចាប់ផ្តើមដំបូងខ្ចីប្រាក់គេ ចំនួន ៥០ម៉ឺនរៀល យកមកប្រកបរបរនេះ ព្រោះមិនចង់ឲ្យកូនធ្វើចំណាកស្រុក និងចង់បង្កើនជីវភាព។
តាំងពីឆ្នាំ២០១៦ ដោយទទួលបានបច្ចេកទេសពីមន្រ្តីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងស្រីបានខិតខំ សិក្សារៀនសូត្រ ដកស្រង់ បទពិសោធន៍ចិញ្ចឹមគោ ថែរទាំង និងការពារ ព្យាបាលជំងឺ ទើបទទួលបានជោគជ័យនាថ្ងៃនេះ គឺគ្រួសារមានជីវភាពធូរធារ ជួបជំុកូន ចៅ ពួកគេបានរៀនសូត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោនេះ ក្នុង១ខែ ទទួលបានប្រាក់ចំណូលជាង ៦លានរៀលជាមធ្យម។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងស្រីដែលបានប្រកាន់យករបរចិញ្ចឹម គោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ធ្វើឱ្យគ្រួសារគាត់មានជីវភាពល្អប្រសើរ សុខដុមរមនា និងមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការចិញ្ចឹមគោបំប៉ន ហើយភាពជោគជ័ននេះគឺស្របទៅតាមទស្សវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមឲ្យបានប្រសើរដោយគិតពីចំណី ការថែរទាំង និងការពារជងឺ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ លោកបានណែនាំ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វជួយរៀបចំកសាងឡជីវឧស្ម័ន បង្កាត់ពូជសម្បនិម្មិត្ត និងការរៀបចំចំណីសម្រាប់ត្រៀមទុករដូវខ្វះខាត ដល់គ្រួសារបងស្រីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។