អ្នកដំណើរ​ជនជាតិ​ខ្មែរ១២នាក់​រង​របួស​ ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​

​អ្នកដំណើរ​ជនជាតិ​ខ្មែរ​ចំនួន១២នាក់​បាន​រង​របួស​ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​ ​នៅ​ខេត្ត​ ​ប្រា​ជិន​បូរី​ ​ប្រទេស​ថៃ​។​

​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ឲ្យដឹង​ថា​ ​អ្នកដំណើរ​ជនជាតិ​ខ្មែរ​ទាំងនោះ​ ​គឺជា​ពលករ​ ​បាន​ជិះរថយន្ត​វ៉ែន​មួយ​គ្រឿង​ ​ធ្វើដំណើរ​ទៅកាន់​ស្រុក​អារញ្ញ​ប្រា​ថេ​ត​ ​ខេត្ត​ស្រះ​កែវ​ ​ព្រំប្រទល់​កម្ពុជា​-​ថៃ​ ​តែ​ពេល​ដល់​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ស្រុក​ ​Si​ ​Maha​ ​Phot​ ​ក៏បាន​ទៅ​បុក​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ទៀត​ពីក្រោយ​ ​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ពលករ​ទាំងនោះ​ខូចខាត​ ​ហើយ​អ្នកដំណើរ​ក្នុង​នោះ​រង​របួស​តែម្តង​។​

​ក្រោយ​កើតហេតុ​ ​អ្នក​រង​របួស​ទាំងអស់​ត្រូវ​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​Si​ ​Maha​ ​Phot​ ​ដើម្បី​ព្យាបាល​។

​គួរ​បញ្ជាក់​ថា​ ​ពលករ​ទាំង​ ​១២នាក់​នោះ​ ​បាន​ធ្វើដំណើរ​មកកាន់​ព្រំដែន​ ​ដើម្បី​ពន្យារពេល​ទិដ្ឋាការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close