ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​និង​លោកជំទាវ​ ​អញ្ចើញ​ចូលរួម​កាន់​អង្គ​ពុទ្ធាភិសេក​សម្ពោធ​ឆ្លង​សមិទ្ធិ​ផល​វត្ត​ពោធិ​វ័ន​កោះ​ប៉ែន​ខេត្ត​ត្បូងឃ្មុំ​

​ក្នុង​បរិវេណ​វត្ត​ពោធិ​វ័ន​កោះ​ប៉ែន​ ​ភូមិ​កោះ​ប៉ែន​ ​ឃុំ​កោះមិត្ត​ ​ស្រុក​កំពង់សៀម​ ​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី១៦​ ​ខែ​កុម្ភ​:​ ​ឆ្នាំ​ ​២០១៩​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​កំពង់សៀម​ ​ខេត្ត​កំពង់ចាម​ ​និង​លោកជំទាវ​ ​ម៉ក់​ ​ស៊ី​ថា​ ​បាន​អញ្ជើញ​ចូលរួម​បុណ្យ​កាន់​អង្គ​ ​ពុទ្ធាភិសេក​ ​សម្ភោ​ធ​ឆ្លង​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត​ ​ព្រះសង្ឃ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​អាជ្ញាធរ​មូលដ្ឋាន​ ​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ ​ប្រមាណ៨០០នាក់​ ​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​។​

លោក​ ​ប៊ិន​ ​ឡា​ដា​ ​អភិបាលស្រុក​កំពង់សៀម​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយសង្ខេប​ពី​ប្រវត្តិ​វត្ត​ពោធិ​វ័ន​កោះ​ប៉ែន​ថា​ ​វត្ត​នេះ​មាន​អាយុកាល​ ​២២៤ឆ្នាំ​ ​ហើយ​បច្ចុប្បន្ន​ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ ​គាំទ្រ​យ៉ាង​សស្រាក់​សស្រាំ​ ​ពីសំណាក់​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ ​ឯកឧត្តម​ ​លោកជំទាវ​សមាជិក​ ​ក្រុមការងារ​ ​សប្បុរសជន​ ​ពុទ្ធិ​បរិស័ទ​ ​បាន​កសាង​ ​និង​ជួសជុល​វត្ត​បាន​ល្អ​ប្រសើរ​ឡើងវិញ​សាក​សមជា​ទីស​កា​រៈ​ ​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី​ ​សាសនា​ ​របស់​បងប្អូន​ទូទាំង​ភូមិ​កោះ​ប៉ែន​។​ ​

​បើ​ទោះបី​មាន​ភារកិច្ច​ដ៏​មមាញឹក​ក្នុង​កិច្ចការ​ផ្នែក​អាណាចក្រ​យ៉ាងណា​ក្តី​ ​ឯកឧត្តម​ឆ្លៀតពេល​សម្រាក​ចុង​សប្តាហ៍​ចុះ​មក​បំពេញការងារ​ផ្នែក​ពុទ្ធចក្រ​ ​និង​សាកសួរ​សុខទុក្ខ​បងប្អូន​នៅ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​ពី​សេចក្តី​ត្រូវការ​ចាំបាច់ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ​ការងារ​បង្កបង្កើនផល​ ​និង​បញ្ហា​ផ្សេង​ៗ​ដើម្បី​ធ្វើការ​កែ​លម្អ​ ​ដោះស្រាយ​ជូន​តាម​ការចាំបាច់​ ​ក្នុង​បំណង​ធ្វើ​យ៉ាងណា​លើក​កំពស់​កម្រិតជីវភាព​ ​សេចក្តី​សុខសប្បាយ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​តាមអ្វី​ដែល​រាជរដ្ឋាភិបាល​ប្រាថ្នា​ចង់បាន​ ​ជាពិសេស​លើកតម្កើង​ការគោរព​ត្រង់​ត្រាប់​ប្រ​ណិ​បត្តិ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ជំនឿ​សាសនា​របស់​បងប្អូន​ពុទ្ធសាសនិក​ជន​នៅ​ទឹកដី​កោះ​ប៉ែន​។​ ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែនមនោរម្យ​ ​ក្នុងនាម​ប្រធាន​ក្រុមការងារ​ ​សហការី​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ​និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជានា​យក​រដ្ឋមន្រ្តី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុកដាក់​ ​គិត​គូ​ពី​បញ្ហា​សុខទុក្ខ​ ​និង​ជីវភាព​របស់​បងប្អូន​ ​ហើយ​បាន​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ជួប​តែ​ពុទ្ធពរ​ទាំង​ ​៤ប្រការ​។​ ​

ឆ្លៀតយក​ឱកាស​ដ៏​មានតម្លៃ​នេះ​ ​លោក​បាន​ជម្រាប​ជូន​បងប្អូន​អំពី​ដំណើរការ​វិវឌ្ឍ​របស់​ប្រទេសជាតិ​ដោយសង្ខេប​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ ​ជោ​សែន​ជានា​យក​រដ្ឋមន្ត្រី​ ​ដូចជា​វិស័យ​កសិកម្ម​ ​សេដ្ឋកិច្ច​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ទេសចរណ៍​ ​ជាពិសេស​យើង​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​សង្គម​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​សមិទ្ធផល​ដ៏​ធំធេង​នេះ​ ​បាន​ទាក់ទាញ​ការ​ ​វិនិយោគ​ដើម្បី​ចូលរួម​បង្កើត​ការងារ​ ​បង្កើន​ចំណូល​ ​រក្សា​កំណើន​សេដ្ឋកិច្ច​ ​លំហូរ​ទេសចរណ៍​ ​បង្ក​លក្ខណៈ​ ​ងាយស្រួល​ក្នុង​ការនាំចេញ​កសិផល​ ​និង​ផលិត​ផល​ផ្សេង​ៗ​ ​ហើយ​ប្រាកដ​ណាស់​អាច​ឈាន​ទៅ​ប្រែក្លាយ​ប្រទេស​ ​យើង​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ២០៣០​ ​ស្របតាម​ចក្ខុវិស័យ​របស់​សម្តេច​តេជោ​សែន​។​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​សង្គម​ ​និង​កំណើន​សេដ្ឋកិច្ច​ ​លោក​បាន​ក្រើន​រំ​លឹង​ដល់​មន្រ្តី​ ​អាជ្ញាធរ​មូលដ្ឋាន​ ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​សែន​ ​គឺ​ត្រូវ​ចុះ​មក​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់​ ​ពេញ​ ​លេញ​ ​សកម្ម​ ​ទូលំទូលាយ​ ​ទាន់ពេល​វេលា​ ​មានការ​ទទួលខុសត្រូវ​ ​និង​មាន​ ​ប្រសិទ្ធភាព​ខ្ពស់​ ​និង​ជាពិសេស​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព​ ​ឯកភាពជាតិ​ ​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​បដិវត្តន៍​ពណ៌​ ​ពាក្យ​ញុះញង់​ ​មួលបង្កាច់​ ​បំផុសបំផុល​ ​អូសទាញ​របស់​ជន​អគតិ​ ​ដែល​អាច​នាំឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​គ្រោះ​ ​មហន្តរាយ​ជាថ្មី​ម្តង​ទៀត​។​ ​

នា​ឱកាស​នេះ​ឯកឧត្តម​ ​និង​សហការី​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​ ​៣៩១២​ ​ដុល្លារ​ ​យក​ទៅ​ប្រើប្រាស់​តាម​ការ​ ​ចាំបាច់ក្នុង​វត្ត​ ​ហើយ​បាន​ជូន​សមាជិក​ ​សមាជិកា​ក្នុង​អង្គពិធី​ម្នា​ក់ៗ​ ​១ម៉ឺន​រៀល​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close