សម្តេច​ ​ហ៊ុន​ ​សែន​ ​បន្ត​ជួប​កម្មករ​នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​នឹង​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ​ ​កម្មការិនី​ប្រមាណ​ ​១១,២២៧នាក់​ ​មក​ពី​រោងចក្រ​ ​សហគ្រាស​ចំនួន៣៤​ ​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​Chengdu​ ​Bayi​ ​(​Cambodia​)​ ​ស្ថិតនៅ​ភូមិ​ព្រៃ​រកា​ ​ឃុំ​ឆក់ឈើនាង​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​។​

​រោងចក្រ​ដែល​បាន​អនុញ្ញាត​អោយ​កម្មករ​ ​កម្មការិនី​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​ព្រឹក​នេះ​ ​គឺ​មក​ពី​រោងចក្រ​សហគ្រាស​ក្នុង​ស្រុក​អង្គស្នួល​ចំនួន៣៣​ ​និង​ក្រុង​តាខ្មៅ​ចំនួន១​។​

​រោងចក្រ​ទាំង៣៤នេះ​ ​វិនិយោគ​ដោយ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ចំនួន២៦​,​ ​ខ្មែរ​ចំនួន៥​,​ ​កូរ៉េ​ចំនួន១​,​ ​ជប៉ុន​ចំនួន១​ ​និង​អាមេរិក​ចំនួន១​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close