សមត្ថកិច្ច​ចុះ​បង្រ្កាប​ទីតាំង​អា​ឈើ​ក្នុង​ព្រៃ​ស្រុក​ឱរ៉ាល់​ ​រក​ឃើញ​ឈើមូល១០០កំណាត់​ ​តែ​ម្ចាស់​រត់បាត់​

​រោងម៉ាស៊ីន​អា​ឈើ​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ព្រៃ​ ​នៃ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​សហការ​ជាមួយ​កម្លាំងមូលដ្ឋាន​ ​ចុះ​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី១៧​ ​ខែកុម្ភៈ​ ​កន្លងទៅ​នេះ​ ​តែត្រឹម​បាន​រក​ឃើញ​ឈើមូល​ ​ចំណែក​ជន​ប្រព្រឹត្ត​ល្មើស​បាន​រត់គេច​អស់​។​

​តាម​របាយការណ៍​សមត្ថកិច្ច​ ​ក្នុង​ការ​ចុះ​បង្រ្កាប​នោះ​ ​កម្លាំង​បាន​ដកហូត​ ​ម៉ាស៊ីន​រ៉ៃ២គ្រឿង​,​ ​ម៉ាស៊ីន​ថាស​ច្រៀក០១គ្រឿង​,​ ​ឈើ​អា​ក្តារ​ជញ្ជាំង​ ​៣ម៉ែត្រគូប​ ​,​ឈើដុល​ចម្រុះ​ ​១០០កំណាត់​។​ ​

​បច្ចុប្បន្ន​វត្ថុ​តាង​ទាំងនោះ​ ​ត្រូវ​បាន​ប្រគល់ឲ្យ​មន្ត្រី​បរិស្ថាន​ដែន​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ​ធ្វើការ​វាស់វែង​ដើម្បី​យក​ទៅ​រក្សាទុក​ ​និង​បន្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close