ក្រុមហ៊ុនចិនមួយបោះទុនជាង៨៨លានដុល្លារ សាងសង់សណ្ឋាគារផ្កាយ៥នៅតំបន់រាម ខេត្តព្រះសីហនុ
យោងតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនមួយឈ្មោះ NANJING DADI CONSTRUCTION គ្រោងនឹងបោះទុនប្រមាណ ៨៨,៤លានដុល្លារអាមេរិក ក្នុងការវិនិយោគសណ្ឋាគារថ្នាក់ផ្កាយ៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត នៅឃុំរាម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការវិនិយោគនេះ នឹងជួយបង្កើតការងារដល់ពលរដ្ឋកម្ពុជាចំនួន ២៥៩៨កន្លែងផងដែរ។
គួរបញ្ជាក់ដែរថា ដោយសារកំណើនភ្ញៀវទេសចរ បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទំហំវិនិយោគក្នុងវិស័យសំណង់បានកើនឡើងដល់ជាង១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះសំណង់អគារខ្ពស់ៗបានកើនឡើងដល់ជាង២០០អគារ។
ជាមួយគ្នានេះ ការវិនិយោគដែលធ្វើឡើងដោយអ្នកវិនិយោគជាតិ និងអន្តរជាតិនេះ ក៏បានធ្វើឲ្យប្រាក់ចំណូលរបស់ពលរដ្ឋខេត្តព្រះសីហនុកើនឡើងដល់ជាង៣ពាន់ដុល្លារផងដែរសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។