បាតុកម្ម​នៅ​បារាំង​មិន​ចេះ​ចប់​ ​អស់ពី​រឿង​មួយ​ចូល​រឿង​មួយទៀត​

​បាតុកម្ម​អាវកាក់​លឿង​កើតឡើង​ ​ជាង​ ​៣ខែ​កន្លងមក​នៅក្នុង​ប្រទេស​ ​បារាំង​ ​ហើយ​ពេលនេះ​ ​នៅតែ​មាន​បាតុកម្ម​កើតឡើង​ ​មិនមែន​ប្រឆាំង​និង​ការ​ឡើងថ្លៃ​ប្រេង​ដូច​កាលពីមុន​ទៀត​ឡើយ​ ​គឺ​ប្រឆាំង​និង​រដ្ឋាភិបាល​ ​។​នៅពេល​នេះ​បាន​តុ​កម្ម​ប្រឆាំង​និង​ការរើសអើង​ពូជសាសន៍​ ​។​

​បាតុកម្ម​នៅពេល​នេះ​កើតឡើង​ក្រោយពេល​ពលរដ្ឋ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ​ក្រោយពេល​ ​ផ្នូរ​ជនជាតិ​ជ្វីស​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ ​ស្ថិតនៅ​តំបន់​ ​Quatzenheim​ ​ក្នុង​ទីក្រុង​ ​Alsace​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កោះ​បំផ្លាញ​ ​ផ្នូរ​ជាង៨០​ ​។​ ​ទាំងនោះ​ជាដើម​ហេតុ​នៃ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​នៅពេល​នេះ​។​

​ក្បួន​បាតុកម្ម​ដែល​ឲ្យ​ឈ្មោះថា​ ​ប្រឆាំង​ការរើសអើង​ជាតិសាសន៍​ ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​បារាំង​ ​កាលពី​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​ចូលរួម​ ​។​ ​

​លោក​អតីត​ប្រធានាធិបតី​បារាំង​ ​Francois​ ​Hollande​,​ ​អតីត​ប្រធានាធិបតី​ ​Nicolas​ ​Sarkozy​,​ ​នាយក​រដ្ឋមន្ត្រី​ ​Edouard​ ​Philippe​,​ ​អភិបាលក្រុង​ ​Anne​ ​Hidalgo​ ​និង​មន្ត្រី​រដ្ឋាភិបាល​សំ​ខាន់​ៗ​ ​ដទៃផ្សេង​ទៀត​ ​ក៏បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​ ​អំពើ​រើសអើង​ពូជសាសន៍​នេះ​ដែរ​ ​ខណៈ​ដែល​ប្រធានាធិបតី​ ​Emmanuel​ ​Macron​ ​បាន​ទៅកាន់​ទីកន្លែង​បញ្ចុះសព​ជនជាតិ​ ​Jewishទាំងនោះ​ពិនិត្យ​ផង​ដែរ​ ​ហើយ​បាន​ថ្លែង​ថា​ ​ពិតជា​មាន​ការ​ខ្មាស់​អៀន​ចំពោះ​ទង្វើ​ដ៏​កខ្វក់​នេះ​ណាស់​ ​និង​បាន​សន្យា​ថា​ ​រដ្ឋាភិបាល​មិន​អាច​ព្រងើយកន្តើយ​ចំពោះរឿងនេះ​ទេ​ ​អ្នក​ប្រព្រឹត្ត​ ​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ ​។​ ​

​ផ្នូរ​សាកសព​ជនជាតិ​ ​Jewish​ ​ទាំងនោះ​ជា​និមិត្តរូប​នៃ​ការប្រមាថ​មើលងាយ​ពីសំណាក់​របប​ចក្រ​ព​ត្រ​ណា​ស៊ី​ ​មិន​គួរណា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​ទៅ​បំផ្លាញ​ទាំង៨០ផ្នូរ​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close