ជនបរទេស​ម្នាក់ទៀត​ដេក​ស្លាប់​នៅផ្ទះ​ជួល​ ​ក្នុង​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​

បន្ទាប់ពី​មាន​ករណី​ជនជាតិ​អូទ្រីស​ម្នាក់​ ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួ​ក្បាល​ ​នៅ​សង្កាត់​សាលាកំរើក​ ​ក្រុង​សៀមរាប​ ​កាលពី​ព្រលប់​ថ្ងៃទី១៩​ ​ខែកុម្ភៈ​,​ ​នៅ​ព្រឹក​ថ្ងៃទី២០​ ​ខែកុម្ភៈ​ ​នេះ​ ​មាន​ជនបរទេស​ម្នាក់ទៀត​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះ​ជួល​ ​ស្ថិតនៅ​សង្កាត់​ស្វាយ​ដង្កំ​ ​ក្រុង​សៀមរាប​ ​ម្នាក់ទៀត​។​

​ជនបរទេស​ម្នាក់ទៀត​នេះ​ ​ឈ្មោះ​ ​GUBRI​ ​PIERRE​ ​LEON​ ​MAORICE​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី៣០​-​១១​-​១៩៣៤​ ​ជនជាតិ​ ​បារាំង​ ​មុខរបរ​និវត្តន៍​ជន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​១៧DI១៧៩៦០​ ​ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ស្នាក់នៅ​រយះ​ពេល​វែង​ ​បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី០៩​-​០៤​-​២០១៨​ ​តាម​ច្រក​ព្រលា​នយន្​ត​នោះ​អន្តរជាតិ​ភ្នំពេញ​ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​វិហារ​ចិន​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​ ​និង​ខេត្តសៀមរាប​។​

​ចំពោះ​ករណី​ស្លាប់​នេះ​ ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​

​មួយ​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​គេ​កត់សម្គាល់​ឃើញថា​ ​មាន​ជនបរទេស​ជាបន្តបន្ទាប់​បាន​ស្លាប់​នៅ​តាម​ផ្ទះ​ជួល​ ​ឬ​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ ​ដោយ​ភាគច្រើន​ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា​ ​ពួកគេ​ស្លាប់​ដោយសារតែ​គាំងបេះដូង​ ​ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​។​ ​តែ​យ៉ាងណាក៏ដោយ​ ​មហាជន​សង្ឃឹមថា​ ​សមត្ថកិច្ច​នឹង​ពិនិត្យ​ឲ្យបាន​ដិតដល់​ចំពោះ​ការ​ស្លាប់​របស់​ជនបរទេស​ទាំងនោះ​ ​ខ្លាចក្រែង​ជា​ករណី​ផ្សេង​ពីនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close