រដ្ឋបាលរាជធានីភ្នំពេញ នឹងប្តូរអំពូលភ្លើងពីធម្មតាមកអំពូលវ័យឆ្លាត LED ឆាប់ៗនេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDE & C បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការដាក់ឲ្យដំណើរការ និងការថែទាំសេវាភ្លើងបំភ្លឺផ្លូវសាធារណៈតាមប្រពន្ធ័គ្រប់គ្រងទីក្រុងវ័យឆ្លាតក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រពេញទំហឹងចំពោះក្រុមហ៊ុន Minebea និងត្រៀមខ្លួនគាំទ្រជានិច្ចចំពោះអ្នកវិនិយោគមកពីជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសំរាប់ធ្វើការវិយោគ និងស្របតាម ចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែលចូលចិត្តប្រើរបស់ជប៉ុន។
លោកយូស៊ី ហីសា កៃណឺមា អគ្គនាយកក្រុមហ៊ុនMinebea បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលជានិច្ចកាលតែងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនលោក។ អំពូលភ្លើងឆ្លាត វៃប្រភេទ LEDដែលក្រុមហ៊ុនMinebea នឹងផ្គត់ផ្គង់សំរាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញគឺជាអំពូលភ្លើងដែលអាចសន្សំសំចៃឋាមពលអគ្គិសនីរហូតដល់៨០%បើប្រៀបធៀបនឹងអំពូលធម្មតា និងអាចតំឡើងឬបន្ថយពន្លឺតាមរយះទូរបញ្ជាតាមស្ថានភាពជាក់ស្តែងនៃចរាចរតាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាម វិធីសំខាន់ៗចំនួន៣គឺ៖វិថីសម្តេចតេជោហ៊ុនសែន,មហាវិថីព្រះនរោត្តម និងមហាវិថីសហពន្ធ័រុស្ស៊ី និងជាអំពូលភ្លើងដែលធានាបាននូវសោ ភណ្ឌភាព និងបរិស្ថានយ៉ាងល្អប្រសើរ។នេះជាការបោះជំហ៊ានថ្មីមួយទៀត របស់រាជធានីភ្នំពេញក្នុងការគ្រប់គ្រងទីក្រុងវៃឆ្លាតដូចបណ្តាទីក្រុង នានា នៅក្នុងតំបន់អាស៊ានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។