ចាំ​មើល​ថា​តើ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​កា​រស៊ើបអង្កេត​លើ​ឈ្មោះ​ ​គង់​ ​ភាសិត​ ​និង​បក្ខពួក​ដែល​បន្លំ​ជា​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ចុះទៅ​ឆែក​ឃ្លាំងទំនិញ​ជំរិត​ទារ​លុយ​ពី​ពាណិជ្ជករ​តាម​ការ​បង្គាប់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ​ ​ឬ​ ​អត់​ ​?​

​មាន​ករណី​បែកធ្លាយ​នូវ​រឿងអាស្រូវ​នៃ​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​របស់​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​ក្រុម​ ​ដែល​មានឈ្មោះ​ ​គង់​ ​ភាសិត​ ​និង​បក្ខពួក​កំពុង​ត្រូវ​បាន​ពាណិជ្ជករ​ម្នាក់​ដា​ក់ពា្យ​បណ្តឹង​ប្តឹង​ចូល​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អោយ​ជួយ​រក​យុត្តិធម៌​អោយ​ដល់​ដើម​បណ្តឹង​ជា​ម្ចាស់​ឃ្លាំងទំនិញ​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ ​ពី​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ចូល​គំរាម​ ​ជំរិត​ទារប្រាក់​ដល់​ក្រុមហ៊ុន​ ​ដោយ​អយុត្តិធម៌​នោះ​ ​កាលពី​ថ្ងៃទី​ ​២២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​លោក​ ​កែវ​ ​សុធា​ ​ព្រះរាជអាជ្ញា​ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ដិ​កា​បង្គាប់​អោយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​កា​រសុើប​អង្កេត​ជាបន្ទាន់​។​

​ដិ​កា​បង្គាប់​អោ​យស៊ើបអង្កេត​លេខ៨៨៨​ ​អ.យ.ក​ ​ចុះ​ថ្ងៃទី​ ​២២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​បើក​កា​រស៊ើបអង្កេត​លើ​ឈ្មោះ​ ​គង់​ភាសិត​ ​និង​បក្ខពួក​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​លំនៅ​ដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់ទោស​(​ ​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​)​ ​បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ ​និង​បទ​កំហែង​យក​យោង​តាម​មាត្រា២៩៩​.​មាត្រា៣០​ ​មាត្រា​ ​៣៦៣​.​មាត្រា​ ​៣៦៤​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​។​ ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលា​ ​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​កា​រស៊ើបអង្កេត​តាមផ្លូវ​ច្បាប់​ ​នឹង​ត្រូវ​បញ្ជូន​លទ្ធផល​ទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អោយ​បាន​ឆាប់រហ័ស​។​

សូម​ជំរាប​ជូន​ថា​ ​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​អគ្គ​នាយិកា​រក្រុ​មហ៊ុន​គ្រួសារ​កក់ក្តៅ​បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រក​យុត្តិធម៌​ ​បន្ទាប់ពី​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ចូល​អុកឡុក​ក្នុង​ឃ្លាំងទំនិញ​របស់​លោកស្រី​នៅក្នុង​ខណ្ឌ​សែនសុខ​ ​និង​សំ​ឡុ​ត​ទារប្រាក់​ពី​លោកស្រី​។​

​យោង​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​ ​២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​បាន​ប្តឹង​ឈ្មោះ​ ​គង់​ ​ភាសិត​ ​និង​បក្ខពួក​ ​ដែល​មាន​អ​ស័យ​ដ្ឋាន​ផ្ទះលេខ៧១អា​ ​ផ្លូវ​លេខ​ ​១៩២សង្កាត់​ទឹកល្អក់​ទី៣​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ពី​បទ​រំលោភ​លំនៅ​ដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ ​និង​បទ​កំហែង​យក​ ​។​ ​ដើម​បណ្តឹង​បាន​បញ្ជាក់​ថា​:​ ​កាលពី​វេលា​ម៉ោង​ប្រហែល​ ​៨​ ​ព្រឹក​ ​ថ្ងៃទី​ ​២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ឈ្មោះ​ ​គង់​ ​ភាសិត​ ​និង​ ​បក្ខពួក​ ​បាន​បើ​រថយន្ត​ម៉ាក​ឡង់​គ្រឹ​ស័រ​ ​ព៌​ណស​ ​កា​ម៉ែ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2BC​-​5688​ ​ចុះទៅ​ឃ្លាំង​របស់​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​ដោយ​អះអាង​ថា​ពួកគេ​ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សំរុក​ចូលក្នុង​ឃ្លាំង​ ​រួច​បិទទ្វារ​ ​និង​ឆែកឆេរ​ឃ្លាំង​។​

​ឈ្មោះ​ ​គង់​ ​ភាសិត​ ​និង​បក្ខពួក​បាន​បង្ខំ​អោយ​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ចេញពី​ឃ្លាំង​ ​និង​ទាក់ទង​ទៅ​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​មក​ច​ចារ​ ​បង់លុយ​សម្រួល​បញ្ចប់រឿង​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ ​(​ ​គង់​ ​ភាសិត​ ​និង​បក្ខពួក​ ​)​ ​និង​សុំ​អោយ​ព្រះរាជអាជ្ញា​ចាប់ខ្លួន​ទាំង​ ​អស់​នៅក្នុង​ឃ្លាំង​ ​។​ ​ក្រុម​ជនសង្ស័យ​ ​ត្រូវ​គេ​ស្គាល់​ថា​ ​មាន​បុរស​ម្នាក់​ឈ្មោះ​ ​ពិត​ ​បញ្ញា​ ​ពាក់​អា​វយឺ​តព៌​ណ​ក្រហម​ដែល​ជា​អ្នកដឹកនាំ​កម្លាំង​សំរុក​ចូលក្នុង​ឃ្លាំងទំនិញ​ ​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​រួច​ទាញ​ទ្វារ​ឃ្លាំង​បិទ​ ​និង​បញ្ជា​អោយ​បុគ្គលិក​ក្រុមហ៊ុន​ហៅ​ទូរស័ព្ទ​ទៅ​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​អោ​យម​កច​ចារ​បង់លុយ​អោយ​ពួកគេ​ ​ដើម្បី​បញ្ចប់រឿង​។​

​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​ថា​:​ ​ក្រុមហ៊ុន​លោក​ ​ស្រី​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្រសួង​ឧស្សាហកម្ម​ ​ក្រសួង​សិប្បកម្ម​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ​ទើប​អាច​បើក​អាជីវកម្ម​ ​ថែមទាំង​រក​សុី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ ​ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​មួយចំនួន​តែង​តែ​ធ្ចើ​សុី​ក្រុម​ ​ហ៊ុន​របស់​លោកស្រី​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​ហាក់បីដូចជា​ចង់​បំផ្លាញ​ក្រុមហ៊ុន​លោកស្រី​ ​អោយ​រលាយ​តែម្តង​ ​។​

​សូម​បញ្ជាក់​ថា​ ​ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋ​បង្កើត​មុខរបរ​រក​សុី​ ​រា​ជ​រដ្ឋា​ភុ​បាល​កម្ពុជា​ ​បាន​បង្កើត​គោលនយោបាយ​លើក​ ​កម្ពស់​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​សំដៅ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ ​និង​បង្កើន​ចំណូល​ថវិកាជាតិ​ ​តាម​រយ​:​ ​ការ​បង់ពន្ធ​របស់​សហគ្រិន​ ​។​ ​ក្នុង​គោលបំណង​ធ្វើ​កំណែ​ទម្រង់​សុី​ជម្រៅ​ ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​អភិក្រម​ចំនួន​ ​៥​ ​ចំណុច​ ​រួមមាន​:​ ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​ ​វះកាត់​ ​ដើម្បី​កែប្រែ​ទម្លាប់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​អោយ​បញ្ឈប់​រាល់​អំពើ​ល្មើសច្បាប់​ ​គាបសង្កត់​ប្រជាពលរដ្ឋ​ ​និង​ ​សហគ្រិន​ដោយ​ខុសច្បាប់​តទៅទៀត​។​

​ជុំ​វិ​ញប​ណ្តឹង​ចោទប្រកាន់​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ ​របស់​លោកស្រី​ ​ហុឹម​ ​សុ​ភ័ក្​រ​ ​ខាងលើ​នេះ​ ​ការិយាល័យ​និពន្ធ​គេហទំព័រ​ ​មាតុភូមិ​ ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ឈ្មោះ​ ​គង់​ ​ភាសិត​ ​បានទេ​ព្រោះ​ពុំ​មាន​លេខទូរស័ព្ទ​ ​។​ ​ដោយឡែក​លោក​ឧត្តម​សេនីយ​ត្រី​ ​ពិត​ ​បញ្ញា​ ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​បាន​អោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃទី​ ​២៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩ថា​:​ ​ករណីនេះ​ពុំមែន​ជា​ការពិត​ដូច​ការចោទប្រកាន់​របស់​ក្រុមហ៊ុន​នោះ​ទេ​ ​ហើយ​ម្យ៉ាងទៀត​ ​រូបលោក​ផ្ទាល់​ក៏​ពុំ​មាន​វត្តមាន​នៅក្នុង​ករណី​នោះ​ដែរ​ ​លោក​ឋិតនៅ​ឯ​ខេត្តសៀមរាប​ឯណោះ​ទេ​ ​សូម​ផ្ទៀងផ្ទាត់​មើល​អោយ​ច្បាស់លាស់​ថា​ ​តើ​រូប​បុរស​ពាក់​អា​វយឺ​តព៌​ណ​ក្រហម​នោះ​ជា​រូប​ខ្ញុំ​ ​(​ ​ពិត​ ​បញ្ញា​ ​)​ ​ឬក៏​អ្នក​ផ្សេង​ ​?​

​លោក​ ​ពិត​ ​បញ្ញា​ ​បញ្ជាក់​ថា​ ​ករណីនេះ​អាច​ជា​រឿង​កាច់កុង​គ្នា​ ​។​ ​ប៉ុន្តែ​ទោះជា​បែប​ណា​សមត្ថកិច្ច​ខាង​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​បង្រ្កាប​អោយ​បាន​ចំពោះ​ករណី​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​នេះ​ ​ព្រោះ​ក្រុមហ៊ុន​នេះ​ ​ជាប់សង្ស័យ​ពី​ការនាំចូល​ ​និង​ផលិតផល​ក្លែង​ក្លែង​ ​ឡេ​លាប​សាច់​និង​ឥវ៉ាន់​មិន​ប្រក្រតី​មួយចំនួន​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close