ខ្មាន់កាំភ្លើងប្លន់យន្តហោះបង់ក្លាដែស ត្រូវបានសម្លាប់
យន្តហោះដឹកអ្នកដំណើរ១៤៨នាក់បានចុះចត់ជាបន្ទាន់ ក្រោយ ខ្មាន់កាំភ្លើង ប្លន់យន្តហោះ កាលពីយប់ថ្ងៃទី២៤ខែកុម្ភៈ ។
ក្រោយចុះចត់កម្លាំងសន្តិសុខ បង់ក្លាសដែលបានបាញ់សម្លាប់ បុរសវិស័យ២៥ឆ្នាំ ដែលបានប្លន់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Biman Bangladesh Airlines ។យន្តហោះខាងលើហោះហើរពីទីក្រុង Dhaka ប្រទេសបង់ក្លាដែសទៅកាន់ទីក្រុង Dubai ប្រទេសអារ៉ាប រួម។
ក្រុមសន្តិសុខនៅ អាកាសយានដ្ឋាន Chittagong បានឲ្យដឹងថា ក្រោយយន្តហោះចុះចត កម្លាំងសន្តិសុខបាន ឡោមព័ទ្ធភ្លាមៗ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព នៅសល់តែជនសង្ស័យជាចោរប្លន់យន្តហោះ និងបុគ្គលិកបម្រើការងារនៅលើយន្តហោះនោះម្នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចុះមក។
សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនសង្ស័យមានកាំភ្លើងកាន់នៅហ្នឹងដៃបានធ្វើការបាញ់គម្រាមមួយគ្រាប់ និងក្រោយមកក៏បានប្រទាញប្រទង់គ្នាជាមួយពីឡុត ហើយជនសង្ស័យរូបនោះបានស្រែកថា រូបគេចង់ជួបជាមួយនាយករដ្ឋមន្ត្រី បង់ក្លាដែស ដែលទើបជាប់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។