លោក ទៀ វិចិត្រ ត្រូវអង្គការសម្ពន្ឌ័សត្វព្រៃនិងធម្មជាតិ ជូនប័ណ្ណសរសើរ
អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈនេះ បានជូនប័ណ្ណសរសើរដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមអភិរក្សសត្វអណ្តើកសមុទ្រកន្លងមក។
ការផ្តល់ជូនប័ណ្ណសរសើរនេះ ក្នុងឱកាសដែលមន្ត្រីអង្គការអង្គការសម្ពន្ធ័សត្វព្រៃនិងធម្មជាតិ សហការជាមួយលោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់២ក្បាលយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញម្តុំខាងមុខម៉ាហ្វីយ៉ារីសតឆ្នេរឋានសួគ៍កោះរ៉ុង ។
បើតាមមន្ត្រីអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ ថ្លែងថា ការជួយការពារអភិរក្សសត្វកម្រផ្សេងៗក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ណាស់ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្របានចូលរួមយ៉ាងច្រើនក្នុងការ ការពារអភិរក្សសត្វកម្រក៍ដូចជាសត្វព្រៃគ្រប់ប្រភេទកន្លងមក ក្នុងនោះក្រៅពីលែងសត្វព្រៃគ្រប់ប្រភេទ ក៍មានសត្វល្មិចឬអណ្តើកសមុទ្រជិត២០០ក្បាល និងសត្វអណ្តើកហ្លួងជាច្រើនក្បាលទៀត ត្រូវបានលោកឧកញ៉ាទៀ វិចិត្របាននិងសង្រ្គោះជាបន្តបន្ទាប់ដោយការស្រលាញ់និងអភិរក្សសត្វដ៏កម្រមួយនេះកុំអោយបាត់បង់និងផុតពូជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។