តូចចិត្ត​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ ​សន្តិសុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​លើ​កង់​បី​

​បុគ្គលិក​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ចងក​សម្លាប់​ខ្លួន​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ចត​នៅ​ជាប់​របង​ខាងក្រៅ​ក្បែរ​អគារ​បេះ​បូ​ង​ស្ថិត​ខាងត្បូង​ស្ថានទូត​បារាំង​បង្ក​ជា​ការ​ភ្ញាក់​ផ្អើ​ក​កាលពី​ព្រឹកព្រលឹម​ថ្ងៃទី០១​ ​មីនា​ ​នេះ​ ​នៅក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជនរងគ្រោះ​ដែល​ស្លាប់​ជាប់ចំណង​ត្រង់​ក​លាន​អណ្តាត​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ឈ្មោះ​ ​ឃឹម​ ​សុខា​ ​ហៅ​ ​ហ៊ុយ​ភេទប្រុស​ ​អាយុ​ប្រហែល៤០ឆ្នាំ​មានមុខ​របរ​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​មាន​រហ័ស​នាម​(​Z​ ​៦៤​)​ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​ខាងក្រោយ​អគារ​ប៉ាស្ទ័រ​ ​ក្នុង​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ជនរងគ្រោះ​ដែល​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រូប​នោះ​ ​ត្រូវ​បានខាង​មន្ទីរពេទ្យ​បាន​បញ្ឈប់​ពី​ការងារ​ដោយមាន​កំហុស​ផ្ទាល់ខ្លួន​ពី​បញ្ហា​អ្វីមួយ​ដែល​ជនរងគ្រោះ​ប្រព្រឹត្តិ​ខុស​តិចតួច​ដោយខ្លួនឯង​ ​ហើយ​ត្រូវ​ខាង​ថ្នាក់លើ​បានសម្រេច​បញ្ឈប់​ពី​ការងារ​នៅ​ខាងក្នុង​មន្ទីរពេទ្យ​ដោយ​ឲ្យ​មក​យាម​មើល​ការខុសត្រូវ​ខាងក្រៅ​របង​មន្ទីរពេទ្យ​វិញ​។​

​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ​ទន្ទឹម​នឹង​ថ្នាក់លើ​របស់​មន្ទីរពេទ្យ​សម្រេច​ផ្អាក​ការងារ​របស់​សន្តិសុខ​រូប​នោះ​ ​គាត់​ក៏បាន​ត្អូញ​ត្បែ​រថា​ ​ចាប់ពី​ថ្ងៃនេះ​ទៅ​គាត់​នឹង​បាត់បង់​នូវ​អ្វី​ៗ​ទាំងអស់​ជាពិសេស​ចំណូល​ដែល​រក​បា​នប​ន្តិ​បន្តួច​ប្រចាំថ្ងៃ​ដែល​ដោះបំណុល​គេ​នោះ​ ​គឺ​ត្រូវ​ចប់តែម្តង​។​ ​ចឹង​ជនរងគ្រោះ​ក៏​ត្អូញ​ទៀត​ថា​ ​ទៅមុខ​ទៀត​មានតែ​គាត់​ស្លាប់​ទេ​ ​ព្រោះ​អ្វី​ៗ​ត្រូវ​បាន​ចប់​អស់ហើយ​នោះ​។​

​បន្ទាប់ពី​ត្រូវ​ខាង​មន្ទីរ​ពេទ្យ​ផ្អាក់​ការងារ​របស់​សន្តិសុខ​រូប​នោះ​ហើយ​ ​គាត់​(​ជនរងគ្រោះ​)​ ​បាន​ជួល​ម៉ូតូ​កង់​បី​ឥណ្ឌា​គេ​រត់​ដោយ​ ​ឆ្លៀត​ពី​ពេល​ទំ​នេ​ដែល​យាម​នៅ​ខាងក្រៅ​របង​មន្ទីរពេទ្យ​។​ ​នៅ​យប់​ថ្ងៃទី២៨​ ​ខែ​កុម្​ ​ជនរងគ្រោះ​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដដែល​ ​ស្រាប់តែ​នៅ​ព្រលឹម​ស្រាង​ៗ​ខណៈ​ដែល​សន្តិសុខ​ផ្សេងទៀត​ក្រោកពីដេក​ដើម្បី​រៀបចំ​បោសសំអាត​សំរាម​ ​ក៏​ឃើញ​ម៉ូតូ​កង់​បី​នោះ​មិន​ចេញទៅ​ណា​ហើយ​ម្យ៉ាងវិញទៀត​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​មាន​បិ​ទវ៉ាំ​ងនន​ជិត​ទាំងសងខាង​ផង​ ​ក៏​ដើរទៅ​មើល​ស្រាប់តែ​ភ្ញាក់ព្រើត​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ដែល​ជា​សន្តិសុខ​រូប​នោះ​បាន​ស្លាប់​បាត់​ដោយមាន​ខ្សែចំណង​ចងភ្ជាប់​កជា​មួយ​នឹង​ដំបូល​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​។​

​ប្រភព័​ត៌​មានបាន​បន្ត​ទៀត​ថា​បន្ទាប់ពី​មានហេតុ​ការណ៍​ដូច្នេះ​ ​គេ​ឃើញ​ប្រពន្ធ​និង​កូន​ៗ​របស់​ជនរងគ្រោះ​មកដល់​នាំគ្នា​ស្រែកយំ​សោក​បោក​ខ្លួន​មិន​គួរ​លោកឪពុក​នឹង​ប្តី​ជា​ស្រឡាញ់​របស់​ខ្លួន​មិន​គួរណា​គិត​ខ្លី​បែបនេះ​ឡើយ​ ​ហើយ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​យំៗ​ទាល់តែ​សន្លប់​ហើយក៏​ត្រូវ​បាន​គេ​នាំ​គ្រៀក​បញ្ជូន​ទៅពេទ្យ​ដើម្បី​សង្រ្គោះ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close