អភិបាលរងខេត្តព្រះសីហនុ២នាក់ត្រូវដកចេញពីតំណែង
អភិបាលរងខេត្តព្រះសីហនុចំនួន២រូប ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែង។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ឲ្យដឹងថា អភិបាលរងខេត្តព្រះសីហនុ ដែលត្រូវបានបញ្ចប់មុខតំណែងនោះ រួមមាន ៖ ទី១-លោក ស៊្រុន ស្រ៊ន ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៣ និង ទី២-លោក ផៃ ប៊ុនវណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។