វិទ្យាស្ថាន​ប៉ាស្ទ័រ​ ​នឹង​បើក​មជ្ឈមណ្ឌល​ចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យ​ខេ​ត្ដ​កំពង់ចាម​ ​ចាប់ពី​ថ្ងៃទី០៧​ ​ខែមីនា​ខាងមុខ​តទៅ

​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ការ​ចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត​ ​ដែល​ពេលនេះ​កំពុងតែ​មាន​ភាព​ផុសផុល​នោះ​ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បើក​មជ្ឈមណ្ឌល​ចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត​មួយទៀត​នៅ​ខេត្ត​កំពង់ចាម​ ​ដែល​មាន​ទីតាំង​បណ្តោះអាសន្ន​នៅក្នុង​មន្ទីរពេទ្យ​បង្កែក​ខេត្ត​កំពង់ចាម​។​

​គួរ​បញ្ជាក់​ថា​ ​ក្រៅពី​មាន​មជ្ឈមណ្ឌល​នៅ​រាជធានី​ភ្នំពេញ​ ​បច្ចុប្បន្ន​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ដាក់ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន២ទៀត​នៅ​តាម​បណ្តា​ខេត្ត​ ​ដែល​មាននៅ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​កំពង់ចាម​ ​ដែល​គ្រោង​បើក​ដំណើរការ​នៅ​ថ្ងៃទី១៧​ ​មីនា​ ​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close