ក្រុម​អ្នកសារព័ត៌មាន​អាមេរិក​ ​នឹង​ជួយ​បញ្ជាក់​ ​ពី​ភាព​ស្អា​ត់​ស្អំ​ដល់​ ​Huawei​

នៅ​ថ្ងៃទី៦​ ​ខែមីនា​ ​ក្រុមហ៊ុន​ ​Huawei​ ​ស្រាប់តែ​អញ្ជើញ​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​ ​ទីស្នាក់ការ​ ​និង​ត្រួតពិនិត្យ​មើល​នូវ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ ​ដែល​អាមេរិក​ចោទប្រកាន់​ថា​ ​ជា​ចារកិច្ច​ឲ្យ​រដ្ឋាភិបាល​នោះ​។​

​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​របស់​ចិន​ ​Huawei​ ​បាន​បើកទ្វារ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ ​ឲ្យ​អ្នកសារព័ត៌មាន​បរទេស​ចូល​ទស្សនា​ ​និង​ត្រួតពិនិត្យ​ក្នុង​ពេល​ដែល​ ​ក្រុមហ៊ុន​កំពុងតែ​វាយបក​ទៅលើ​កាណាដា​និង​អាមេរិក​ ​ដោយ​ប្តឹង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។​

​ក្រុមហ៊ុន​ ​Huawei​ ​បាន​ទិញ​ទំព័រ​ពាណិជ្ជកម្ម​ ​នៅ​លើ​សារព័ត៌​មាន​ធំៗ​ ​របស់​អាមេរិក​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ផលិតផល​របស់​ក្រុមហ៊ុន​ ​ក្នុង​នោះ​មាន​ ​សារព័ត៌មាន​ ​Wall​ ​,​ ​New​ ​York​ ​,​ ​Washington​ ​Post​…​ជា​សារសំខាន់​មួយ​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​ ​អាមេរិក​ ​។​

​អគ្គនាយក​ក្រុមហ៊ុន​ហ៊ុន​ ​Huawei​ ​បាន​លើកឡើង​ថា​ ​«​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រដ្ឋាភិបាល​អាមេរិក​ ​បាន​យល់​ច្រឡំ​ទៅលើ​ក្រុមហ៊ុន​ ​ដូច្នេះ​យើង​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ ​បង្ហាញ​ពី​ការពិត​ ​ឲ្យ​អាមេរិក​បាន​ដឹក​ ​។​

​នៅ​ថ្ងៃទី៦ខែមីនា​ ​នៅ​ទីតាំង​ក្រុមហ៊ុន​ ​Huawei​ ​ធំ​បំផុត​នៅ​ប្រទេស​ចិន​ ​ក្នុង​នោះ​មាន​កន្លែងពិសោធ​ ​ដែល​មាន​បុគ្គលិក​ ​៦មឺ​ននា​ក់​កំពុងធ្វើការ​ ​បាន​បើក​ទ្វា​ឲ្យ​អ្នកសារព័ត៌មាន​ទៅ​ពិនិត្យ​និង​ផ្សព្វផ្សាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close