ខណ្ឌចំនួន៤របស់រាជធានីភ្នំពេញ ស្រុកចំនួន៣របស់ខេត្តកណ្តាល និងស្រុក១របស់ខេត្តព្រៃវែង នឹងគ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃទី២៤ មីនា ចុងសប្តាហ៍នេះ

យោងតាមសេចក្តីជូនដំណឹងមួយរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ខ្លួននឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៤របស់រាជធានីភ្នំពេញ ស្រុកចំនួន៣របស់ខេត្តកណ្តាល និងស្រុក១របស់ខេត្តព្រៃវែង ចាប់ពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀល ដើម្បីជួសជុលផ្លាស់ប្តូរតម្លើងបរិក្ខា និងរុះរើកន្លែងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
តំបន់ទាំងនោះរួមមាន៖
១-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ទួលសង្កែ 2 សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវសង្កាត់ឃ្មួញ ខណ្ឌសែនសុខ សាខាវត្តភ្នំនិងសាខាអូបែកក្អម ។
២-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិសែនជ័យ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ(សាខាអូបែកក្អម និងសាខាអូដឹម។
៣-តំបន់ភ្លើងមួយចំនួនដែលស្ថិតក្នុង សង្កាត់កោះដាច់សង្កាត់បាក់ខែង សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ខេត្តកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។