ករណី​មន្រ្តី​ប៉ូលិស​បាញ់សម្លាប់​មនុស្ស​នៅ​ស្រុក​បាភ្នំ​ ​ឥឡូវ​ចាប់បាន​សមត្ថកិច្ច២នាក់​ហើយ​ ​ខណៈ​សម្តេច​ ​ស​ ​ខេង​ ​សន្យា​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព​

ករណី​មន្រ្តី​ប៉ូលិស​ ​ដេញ​ស្ទាក់​បាញ់សម្លាប់​បុរស​ម្នាក់​ ​នៅ​ស្រុក​បាភ្នំ​ ​ដោយ​ចោទ​ថា​ចោរលួច​ឡាន​នោះ​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៨យប់​ថ្ងៃទី២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ដៃដល់២នាក់​ហើយ​ ​ដោយ​សល់​ម្នាក់​កំពុង​រត់គេច​ខ្លួន​។​
​
​ជនសង្ស័យ​ជា​សមត្ថកិច្ច​ទាំងពីរ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ ​ទី១ឈ្មោះ​ ​ជា​ ​ឡា​ឌីន​ ​មេ​ប៉ុស្តិ៍​កំពង់សឹង​ ​ទី២ឈ្មោះ​ ​ជឹម​ ​វិន​ ​ជា​មន្រ្តី​នគរបាល​ប៉ុស្តិ៍​កំពង់​សឹង្ហ​ ​ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ ​ជឹម​ ​សុខ​។​ ​ដោយ​ឡែ​ក​ក្មាន់​កាំភ្លើង​ម្នាក់ទៀត​ឈ្មោះ​ ​ជឹម​ ​រតនៈ​ ​តួនាទី​ជា​ប្រធាន​ផ្នែក​ ​អន្តោ​រប្រ​វេស​ន៍​ស្រុក​ព្រះស្ដេច​ ​និង​ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា​ ​ជឹម​ ​សុខ​ ​បាន​រត់គេច​។​
​
​ជាមួយគ្នា​នេះ​ដែរ​ ​កាលពីយប់មិញ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ក៏បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ​ដោយ​បាន​ធ្វើការ​សន្យា​ថា​ ​សម្តេច​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គ្រួសារ​សព​ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បាភ្នំ​បាញ់​ស្លាប់​នោះ​។​
​
​សូម​បញ្ជាក់​ថា​ ​ក្នុងករណី​បាញ់សម្លាប់​នេះ​ ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ ​ម៉ន​ ​រ៉ា​វុធ​ ​ភេទប្រុស​ ​អាយុ៣២ឆ្នាំ​ ​មុខរបរ​ជាង​ម៉ៅការ​សំណង់​ ​មាន​ស្រុកកំណើត​នៅ​ ​ឃុំ​ឈើកាច់​ ​ស្រុក​បាភ្នំ​ ​ខេត្តព្រៃវែង​ ​បច្ចុប្បន្ន​ស្នាក់នៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​អ្នក​រួម​ដំណើរ​ឈ្មោះ​ ​វ៉ាន​ ​ខេ​មរិន​ ​ភេទប្រុស​អាយុ២៧ឆ្នាំ​ ​នៅ​ភូមិ​ឈើកាច់​ ​ឃុំ​ឈើកាច់​ ​ស្រុក​បាភ្នំ​ ​ខេត្តព្រៃវែង​ ​រង​របួសស្រាល​។​
​
​

សូម​រម្លឹក​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ១១យប់​ ​ថ្ងៃទី២៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ភូមិ​គោក​សណ្តែក​ ​ឃុំ​រក្ស​ជយ័​ ​ស្រុក​បាភ្នំ​ ​ខេត្តព្រៃវែង​ ​មាន​ករណី​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ​ ​ព្រោះ​ច្រឡំ​ថា​ ​ជា​ចោរលួច​រថយន្ត​ ​ទាំង​ដែល​ជនរងគ្រោះ​គ្មាន​អាវុធ​ក្នុង​ដៃ​។​
​
​តាមដំណើរ​រឿង​ ​ជនរងគ្រោះ​បាន​ទិញ​រថយន្ត​បង់លុយ​មិនទាន់​គ្រប់​ ​ហើយ​ម្ចាស់​ដើម​ ​បាន​យក​រថយន្ត​នោះ​ ​ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​ ​ដែល​ធ្វើឲ្យ​អ្នកទិញ​ខឹង​ ​បាន​ស្កាត់​ទៅ​យក​រថយន្ត​ពី​ជនជាតិ​ចិន​ទាំង​ទទឹងទិស​ ​រួច​បើក​គេច​មក​ស្រុកកំណើត​ ​។​ ​ស្រាប់តែ​ម្ចាស់​ដើម​ ​ស្រាវជ្រាវ​តាម​ ​GPS​ ​ក៏​ដេញ​ពីក្រោយ​ ​និង​បាន​ប្ដឹង​សមត្ថកិច្ច​ ​ដោយ​ថា​ជា​ចោរ​ ​ទើបសម​ត្ថ​កិច្ច​ ​ស្ទាក់​បាញ់សម្លាប់​អ្នកទិញ​រថយន្ត​តែម្ដង​ ​ព្រោះ​ស្មានថា​ ​ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​
​
​បើ​តាម​សេចក្តី​រាយការណ៍​វិញ​ថា​ ​ក្រោយ​ទទួល​ពាក្យ​បណ្តឹង​ផ្ទាល់មាត់​ ​សមត្ថកិច្ច​បាន​បើករថយន្ត​ដេញ​តាម​ ​ពីក្រោយ​តាំងពី​ចំណុច​ស្ពាន​អ្នកលឿង​ ​ផ្លូវជាតិ​លេខ១​ ​។​ ​រថយន្ត​ក៏បាន​បត់​កាច់​តាម​ផ្សារ​អ្នកលឿង​ ​ហើយ​បត់​ស្តាំ​មក​តាមផ្លូវ​ជាតិ​លេខ១១​ ​ឆ្ពោះទៅ​ទីរួមខេត្ត​ព្រៃវែង​។​ ​
​
​លុះ​មកដល់​កន្លែង​ផ្លូវបត់​កែង​ទៅ​ផ្សារ​ស្នេហ៍​ ​ស្រុក​បាភ្នំ​ ​រថយន្ត​នោះ​បាន​បើក​បត់​សំដៅ​ទៅ​ស្រុក​បាភ្នំ​តែម្តង​។​ ​ខណៈ​សមត្ថកិច្ច​ ​ប៉េ​អឹ​មតា​ម​ពីក្រោយ​ ​រួច​បោះដៃ​ឲ្យ​ ​នគរបាល​ប៉ុស្តិ៍​កំពង់សឹង​ ​ស្រុក​ព្រះស្ដេច​ ​។​ ​ដែល​មាន​គ្នា​បី​បួន​នាក់​ ​បើករថយន្ត​ចេញ​មក​ស្ទាក់​ ​នៅ​ចំណុច​ភូមិ​គោក​សណ្តែក​ ​ឃុំ​រក្សជ័យ​ ​ស្រុក​បាភ្នំ​ ​ដែល​ជា​កន្លែង​កើតហេតុ​។​
​
​ពេល​ជនរងគ្រោះ​បាន​បើករថយន្ត​មិនព្រម​ឈប់​ ​ទើប​ប៉ូលិស​វ័យក្មេង​ឈ្មោះ​ ​ជឹម​ ​រតនៈ​ ​និង​ឈ្មោះ​ ​ជឹម​ ​វិន​ ​ដក​កាំភ្លើង​សម្រុក​បាញ់​ស្រោច​ ​មក​លើ​ជនរងគ្រោះ​ដោយ​គ្មាន​ប្រណី​ដៃ​ ​បើ​ទោះបីជា​ជនរងគ្រោះ​ ​គ្នា​លើកដៃ​សំពះ​ ​ក៏​នៅតែ​បាញ់​មិនឈប់​ ​ខណៈ​ឈ្មោះ​ ​ជា​ ​ឡា​ឌីន​ ​មេ​ប៉ុស្តិ៍​ក៏​មិន​ឃាត់​ទៀត​ ​បណ្ដាលឲ្យ​ឈ្មោះ​ ​ម៉ន​ ​រ៉ា​វុធ​ ​អ្នកទិញ​រថយន្ត​ ​និង​ជា​អ្នកបើកបរ​ ​រង​របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​។​ ​ដោយឡែក​អ្នក​រួម​ដំណើរ​ ​ឈ្មោះ​ ​វ៉ាន​ ​ខេ​មរិន​ ​បាន​រង​របួសស្រាល​ ​ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​មក​សួរនាំ​។​
​
​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​រួចមក​ ​ដើម្បី​ដោះខ្លួន​និង​ការពារ​កូនចៅ​ ​លោក​ ​ព្រុំ​ ​សន្ធរ​ ​ស្នងការ​ខេត្តព្រៃវែង​ ​បាន​ធ្វើ​របាយការណ៍​ថា​ ​ជា​រឿង​ជ្រុលដៃ​បាញ់​ចោរលួច​ឡាន​ ​ព្រោះ​ពួកគេ​ព្យាយាម​បើក​បុក​ប៉ូលិស​ ​និង​ផ្អែកលើ​ពាក្យបណ្ដឹង​បូករួម​ទាំង​អ្នកប្ដឹង​តាម​ពីក្រោយ​។​
​
​ប៉ុន្តែ​ទោះបីជា​លោកស្នងការ​ខេត្ត​ថា​បែប​នោះ​ក្ដី​ ​នៅ​ព្រលប់​ថ្ងៃទី២៤​ ​ខែមីនា​ ​ក្រសួងមហាផ្ទៃ​ ​បាន​បញ្ជា​ឲ្យ​តាម​ចាប់​ជន​ដៃដល់​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close