លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​នឹង​ត្រូវ​ប្រកាស់​នៅ​ថ្ងៃទី២៩ខែមីនា​ឆ្នាំ២០១៩​

​លទ្ធផល​ក្រៅផ្លូវការ​ ​(​មិនមែន​របស់​គណ​កម្មការ​រៀបចំ​ការបោះឆ្នោត​)​បង្ហាញ​ឲ្យ​ឃើញថា​ ​គ​ណ​បក្ស​ភឿ​ថៃ​ទទួល​បាន​កៅអី​ក្នុង​សភា១៣៥​ ​និង​ទទួល​បាន​សំ​ឡែង​ឆ្នោត​សកល់​ ​៦,៩លាន​សន្លឹក​។​ ​ចំណែក​ ​គណបក្សPalang​ ​Pracharath​ ​វិញ​ទទួល​បាន​កៅអី​ក្នុង​សភា​ ​៩៨កៅអី​ ​ទ​ទូល​បាន​សំឡេង​ឆ្នោត​សកល់​ ​៧,១​ ​សន្លឹក​ ​។​ដូច្នេះ​គណបក្ស​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​មាន​សន្លឹក​ឆ្នោត​សកល់​ច្រើន​ ​ជាង​គ​ណ​បក្ស​ភឿ​ថៃ​។​

​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​ ​គណបក្ស​ទាំងអស់​មិន​មាន​ ​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋា​ភី​បាល​។​ ​រដ្ឋ​ភិបាល​ថ្មី​ចាំបាច់​ត្រូវតែ​បង្កើត​ឡើង​ដោយ​ ​ពហុបក្ស​ ​ជាមួយ​គណបក្ស​មាន​អាសនៈ​ច្រើន​ក្នុង​សភា​ ​។​ ​មក​ទល​ពេលនេះ​ ​គ​ណ​បក្ស​ភឿ​ថៃ​មិនទាន់​ទំនាក់ទំនង​ជាមួយ​គណបក្ស​ ​ផ្សេងទៀត​ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅឡើយ​ទេ​។​ ​គ​ណ​បក្ស​ភឿ​ថៃ​អាច​បង្កើន​សម្ព័ន្ធ​មិត្ត​បាន​ជាមួយ​គណបក្ស​អ​នា​គត់​ថៃ​ ​របស់​មហាសេដ្ឋី​ ​Thanathorn​ ​Juangroongruangkit​ ​ដែល​ទទួល​បាន៨០កៅអី​ក្នុង​រដ្ឋសភា​។​ ​គណបក្ស​នេះ​មាន​ ​គោលនយោបាយ​ប្រឆាំង​និង​ការដឹកនាំ​ដោយ​យោធា​ដូចគ្នា​។​

​ប៉ុន្តែ​គណបក្ស​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​អាច​នឹង​អូសទាញ​គណបក្ស​ផ្សេងទៀត​ ​បាន​ច្រើនជាង​គ​ណ​បក្ស​ភឿ​ថៃ​ ​។​ ​ប៉ុន្តែ​មកទល់​ពេលនេះ​លទ្ធផល​ ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ​គណបក្ស​ណាមួយ​ទទួល​បាន​សំឡេង​គាំទ្រ​ខ្ពស់​នោះ​ឡើយ​ ​។​ ​

​នៅពេល​នេះ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​របស់​គណ​កម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ​ ​ត្រូវ​បាន​ព្យា​ពេល​ ​ជាបន្តបន្ទាប់​ ​ដូចដែល​ ​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​បាន​ព្យា​ពេល​បោះឆ្នោត​ ​អីចឹង​ដែរ​ ​រហូតដល់​ព្រះមហាក្សត្រ​ចេ​ញប​ញ្ជារ​ទៀត​រៀបចំ​ការបោះឆ្នោត​ ​។​ ​

​តាមច្បាប់​លទ្ធផល​បណ្តោះអាសន្ន​ ​និង​ត្រូវ​ប្រកាស់​នៅ​វេលា​ម៉ោង៨និង៣០នាទី​យប់​ថ្ងៃទី២៤ខែមីនា​ ​ប៉ុន្តែ​ត្រូវ​ពន្យា​ដល់​ ​ម៉ោង១០ព្រឹក​ថ្ងៃទី២៥ខែមីនា​ ​ហើយ​បន្ត​ពន្យា​ដល់ម៉ោង​ ​២សៀ​ល​ទៀត​ ​។​នៅទីបំផុត​ ​លទ្ធផល​បណ្តោះអាសន្ន​ក៏​មិន​ត្រូវ​បាន​ប្រកាស​ ​នោះ​ឡើយ​ ​ដោយ​ត្រូវ​ពន្យា​ជាថ្មី​ទៀត​ ​រហូតដល់​ ​ថ្ងៃទី​ ​២៩ខែមីនា​ឆ្នាំ២០១៩​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close