ចុងខែ​មីនា​នេះ​ ​ភ្លៀងកក់ខែ​នឹង​មានកម្រិត​ថយ​ចុះ​ ​សីតុណ្ហភាព​នឹង​ឡើង​សារ​ជាថ្មី​រហូតដល់៣៧អង្សា​សេ​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី២៦​-​២៩​ ​ខែមីនា​ ​ឥទ្ធិពល​ ​នៃ​ការ​ប្រសព្វគ្នា​រវាង​សម្ពាធ​ទាប​ ​និង​សម្ពាធ​ខ្ពស់​ ​នៃ​តំបន់​ខ្ពង់រាប​ចុះ​ខ្សោយ​ ​ធ្វើឲ្យ​កម្រិត​ទឹកភ្លៀង​កក់ខែ​ ​ក៏​ធ្លាក់ចុះ​ផង​ដែរ​ ​។​ ​ទន្ទឹម​នេះ​ ​កម្តៅ​នឹង​កើនឡើង​វិញ​ ​ដែល​កម្រិត​សីតុណ្ហភាព​អតិបរមា​ ​មាន​ពី​ ​៣៤​-​៣៧​ ​អង្សា​សេ​។

​ដោយឡែក​ចាប់ពី​ថ្ងៃទី៣០​ ​ខែមីនា​ ​ដល់​ថ្ងៃទី២​ ​ខែមេសា​ ​ឥទ្ធិពល​ ​នៃ​ការ​ប្រសព្វគ្នា​រវាង​សម្ពាធ​ទាប​ ​និង​សម្ពាធ​ខ្ពស់​ ​បន្ត​កើនឡើង​វិញ​សារ​ជាថ្មី​ម្តង​ទៀត​ ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​កើតឡើងវិញ​ជាបន្តបន្ទាប់​ ​ដែល​នាំមក​ជាមួយ​នូវ​ ​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ផង​ដែរ​ ​ដែល​នេះ​ ​ក្រសួង​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​ ​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close