សំណុំរឿងគ្រឿងញៀននៅរ៉ុក សមត្ថកិច្ចកំពុងតាមចាប់ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះថា ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក មកទល់ពេលនេះ នគរបាលបានចាប់ខ្លួនជនសង្ស័យ៤នាក់ហើយ ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន រួមមានទាំងប្រធានផ្នែកអន្តរាគមន៍ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
លោក អីុវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងតាមចាប់ខ្លួននេះឈ្មោះ ឡេង សុខគង់ ហើយរហូតមកដល់ពេលនេះកំពុងតែរត់គេចខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។