ប្រទេសជាច្រើនថ្កោលទោស អាមេរិកប្រកាសទទួលស្គល់តំបន់ហ្គោឡែន
កាលពីថ្ងៃទី២៥ខែមីនា ក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីណេតានយ៉ាហូ ប្រធានាធិបតី ដូណាលត្រាំបានចុះហត្ថលេខាលើច្បាប់ទទួលស្គល់ តំបន់ហ្គោឡែនស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសអ៊ីស្រាអែល ។
សូមបញ្ជាក់ថា ដែនដី Golan Heights អតីតជារបស់ស៊ីរី ។ ក្នុងឆ្នាំ១៩៦៧ ក្រុមជនជាតិ Jewish បានធ្វើសង្គ្រាមរយៈពេល៦ថ្ងៃជាមួយស៊ីរី ហើយចូលកាន់កាប់ដែនដីទាំងនេះ រហូតដល់សព្វថ្ងៃ ។
ដំណោះស្រាយរបស់អង្គការសហប្រជាជាតិបានចាត់ទុកថា ដែនដីGolan Heightsនេះ អ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់ ។ ប៉ុន្តែក៏ពុំមានដំណោះស្រាយបែបណាឲ្យដល់ប្រទេសស៊ីរីផងទេ ជាយូរមកហើយ ។
ប្រទេសបារាំង, អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិក បានអះអាងថា ពួកគេនៅតែពិចារណាចាត់ទុកថា ដែនដីGolan Heights ជាដែនដី ដែលអ៊ីស្រាអែលចូលកាន់កាប់ដោយខុសច្បាប់ ស្របតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្លែងថា ការប្រកាសទទួលស្គាល់របស់លោកដូណាល់ ត្រាំ បែបនេះ បានធ្វើឲ្យទម្រង់ផ្លូវច្បាប់អន្តរជាតិនានា ក្លាយជាអាសារឥតការ គ្មានប្រយោជន៍ ហើយការធ្វើបែបនេះ នាំឲ្យមានរលកនៃស្ថានការតានតឹងថ្មីមួយទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។