សំណុំរឿង​ឧកញ៉ា​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​បិទ​បញ្ចប់​ ​តុលាការ​ផ្ដន្ទាទោស​ក្រុម​លោក​ ​ថោង​ ​សា​រ៉ាត់​ ​ដាក់​ពន្ធនាគារ​អស់មួយជីវិត​

​រាជធានី​ភ្នំពេញ​ ​៖​ ​ទីបំផុត​ទៅ​ ​នៅ​ល្ងាច​ថ្ងៃទី២៦​ ​ខែមីនា​ ​នេះ​ ​ក្រុម​ប្រឹឹ​ក្សា​ជំនុំជំរះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​ ​ថោង​ ​សា​រ៉ាត់​ ​និង​បក្សពួក​ ​ដាក់​ពន្ធនាគារ​អស់មួយជីវិត​ ​ក្រោម​បទចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុកជាមុន​ ​តាម​មាត្រា២០០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​ឧកញ៉ា​ ​អុឹ​ ​ម៉េ​ង​ជឺ​ ​ម្ចាស់​ថៅកែ​ស៊ី​ម៉ង់​ត៌​ត្បូងពេជ្រ​។​

​សេចក្ដីសម្រេច​នេះ​ធ្វើឡើង​ដោយកំបាំង​មុខ​ជនជាប់ចោទ​ ​ថោង​ ​សា​រ៉ាត់​ ​តែ​ចាត់ទុកជា​ចំពោះមុខ​ ​បើកផ្លូវ​ប្ដឹងឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​

​ក្រោយ​ស្ដាប់​សេចក្ដីសម្រេច​របស់​តុលាការ​ហើយ​ ​ទាំង​ជន​ត្រូវ​ចោទ​ដែល​នាំមក​ស្ដាប់​សាលក្រម​រួម​ទាំង​សាច់ញាតិ​បាន​យំ​ននៀល​ពេញ​បន្ទប់​សវនាការ​ស្រែក​ថា​អយុត្តិ​ធ័ម​ ​។​

​គួរ​រំលឹក​ថា​ ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ ​អុឹង​ ​ម៉េ​ង​ជឺ​ ​តុលាការ​បាន​ចោទប្រកាន់​ទី១ឈ្មោះ​ ​ថោង​ ​សា​រ៉ាត់​ ​ភេទប្រុស​ ​អាយុ៣៨ឆ្នាំ​ ​ថៅកែ​ក្រុមហ៊ុន​ ​៩៩៩​ ​ជាប់ចោទ​ពី​បទ​ ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុកជាមុន​ ​។​ ​ទី២ឈ្មោះ​ ​សៀង​ ​វាសនា​ ​ភេទប្រុស​ ​អាយុ​ ​៤៤ឆ្នាំ​ ​និង​ទី៣ឈ្មោះ​ ​លី​ ​សៅ​ ​ហៅ​វី​ ​ភេទប្រុស​ ​អាយុ​ ​៤២ឆ្នាំ​ ​(​ស្លាប់​)​ ​ជាប់ចោទ​ពី​បទ​ ​ឃាតកម្ម​គិតទុកជាមុន​ ​។​ ​ទី៤ឈ្មោះ​ ​កូយ​ ​ចាន់​ថុល​ ​ភេទប្រុស​ ​អាយុ​ ​២៩ឆ្នាំ​ ​ទី៥ឈ្មោះ​ ​មាស​ ​សម្បត្តិ​ ​ភេទប្រុស​ ​អាយុ​ ​២៧ឆ្នាំ​ ​និង​ទី៦ឈ្មោះ​ ​ឈុន​ ​ចិ​ត្រា​ ​ភេទប្រុស​ ​ជាប់ចោទ​ពី​បទ​ ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុកជាមុន​។​

​សូម​រំលឹក​ថា​ ​ជនរងគ្រោះ​មានឈ្មោះ​ ​អ៊ឹ​ង​ ​ម៉េ​ង​ជឺ​ ​ថៅកែ​ក្រុមហ៊ុន​ ​ស៊ី​ម៉ង​តិ៍​ពេជ្រ​ ​ត្រូវ​ឃាតករ​បាញ់សម្លាប់​ ​កាលពី​ម៉ោង​ប្រមាណ​ជាង៧ល្ងាច​ថ្ងៃទី២២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៤កន្លងទៅ​នៅមុខ​តូប​លក់​ផ្លែឈើ​ស្រស់​យីហោ​ ​ឡោ​ ​តិច​សេង​ ​ក្បែរ​ផ្សារ​អូឡាំពិក​។​

​ក្នុង​សវនាការ​ចំនួន២២លើក​កន្លងទៅ​ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា​ ​ពួកគេ​មិន​ជាប់ពាក់ព័ន្ធ​ ​និង​ការ​សម្លាប់​លោក​ឧកញ៉ា​ ​អុឹង​ ​ម៉េ​ង​ជឺ​ ​ទេ​ ​ប៉ុន្តែ​ពួកគេ​មិន​មាន​ភស្តុតាង​ដោះបន្ទុក​ទាល់តែសោះ​ ​។​

​គួរ​រំឮក​ដែរ​ថា​ ​ជនជាប់ចោទ​ឈ្មោះ​ ​ថោង​ ​សា​រ៉ាត់​ ​និង​ឈ្មោះ​ ​ថោង​ ​ចំរើន​ ​(​ជា​ឪពុក​)​ ​និង​ឈ្មោះ​ ​កែវ​ ​សារី​ ​(​ជា​ម្តាយ​)​ ​ក៏​ធ្លាប់​ត្រូវ​បាន​លោក​ ​ឃី​ ​ឆៃ​ ​ចៅក្រម​សាលា​រាជធានី​ភ្នំពេញ​ ​សម្រេច​ផ្តន្ទា​ទោស​ ​ដាក់​ពន្ធនាគារ​ ​ពី២ឆ្នាំ​ ​ទៅ២ឆ្នាំ​កន្លះ​ ​និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នា​ក់ៗ​ ​៦លាន​រៀល​ចូល​ជា​ថវិការដ្ឋ​ ​ក្រោម​បទចោទប្រកាន់​ ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ ​យោង​តាម​មាត្រា​ ​៤៩០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close