ប្រឡាយ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​សមុទ្រ​ចំណុច​ឆ្នេរ​សុខា​ ​ត្រូវ​បាន​បិទ​លែងឱ្យ​ហូរ​ចូល​សមុទ្រ​ទៀតហើយ​

​ការសម្រេច​បិទ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩បន្ទាប់ពី​ស្ថានីយ៍​បូម​ទីIIIនៅ​ចំណុច​នេះ​បាន​បំពាក់​ម៉ាស៊ីនបូម​រួចរាល់​ហើយ​ដែរ​។

​លោក​ ​ជាវ​ ​វិ​ជ្ជា​ក់​ ​អភិបាលរងខេត្ត​ព្រះសីហនុ​ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ប្រឡាយ​ ​អូរ​ ​បាន​មានប្រសាសន៍​ថា​ ​មូលហេតុ​នៃ​ការសម្រេច​បិទទំនប់​បង្ហៀរទឹក​កខ្វក់​នៅ​ចំណុច​ឆ្នេរ​សុខា​ខាងលើ​នេះ​គឺ​ដើម្បី​ ​ស្ទាក់​ទឹក​​កខ្វក់​តាម​ប្រឡាយ​ខាងលើ​នេះ​ហូរ​ចូល​ទៅ​ក្នុង​ស្ថានីយ៍​បូមទឹក​កខ្វក់​ទី​ ​3​ ​ដើម្បី​បូម​បញ្ចូល​ទៅ​ស្ថានីយ៍​ចម្រោះ​​នៅ​អូរ​ឈើទាល​​ធ្វើការ​ច្រោះ​រួច​បង្ហូរ​ចេញទៅ​សមុទ្រ​។​ព្រោះ​​ការសាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​បាន​រួចរាល់​និង​កំពុង​ដំណើរការ​សាកល្បង​។​

​លោក​ ​ជាវ​ ​វិ​ជ្ជា​ក់​ ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ ​ជា​គោ​លបំ​ណ​ងដ៍​សំខាន់​ ​ក្នុង​កិច្ចការ​ងារ​នេះ​គឺ​ធ្វើ​យ៉ាងណា​​ឈាន​​ទៅកាត់​បន្ថយ​បរិមាណ​ទឹក​កខ្វក់​ ​ដែល​កន្លងមក​បាន​​រហូរ​ចូល​សមុទ្រ​ឲ្យបាន​ជា​អតិបរមា​ចៀសវាង​នាំ​ឱ្យ​ប៉ះពាល់​ទៅដល់​ឆ្នេរ​និង​ទឹកសមុទ្រ​។​

​ទោះ​យ៉ាងណា​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​មាន​រំពឹង​ថា​ ​អនាគត​ ​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ ​នឹង​ត្រូវ​ដោះស្រាយ​បាន​ហើយ​វា​នឹង​លែង​ជា​កង្វល់​ធ្ងន់ធ្ងរ​ដូចសព្វថ្ងៃ​នេះ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close