រោងចក្រ៣ទៀត​ត្រូវ CDC អនុញ្ញាតឲ្យ​បើក​នៅ​កម្ពុជា​

​យោង​តាម​បណ្តាញ​សង្គម​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣​ ​ក្នុង​ការ​បើក​រោងចក្រ​នៅ​កម្ពុជា​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ជាង២៣លាន​ដុល្លារ​អាមេរិក​ ​និង​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង៦ពាន់​នាក់​។​

​ក្រុមហ៊ុន​ទាំង៣នោះ​រួមមាន​៖​ ​១​-​ ​ក្រុមហ៊ុន​ ​“​GUO​ ​TAI​ ​SHENG​ ​XING​ ​(​CAMBODIA​)​ ​GARMENT​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក​ ​សង្កាត់​ព្រែកថ្មី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៣២៤កន្លែង​។​

​២​-​ក្រុមហ៊ុន​ ​“​CINLON​ ​INTERNATIONAL​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់​ ​ឃុំ​ពេជ្រមុនី​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​ ​វិនិយោគ​ប្រមាណ​ ​៧,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣.២០៨កន្លែង​។​

​និង​ ​៣​-​ក្រុមហ៊ុន​ ​“​T​ ​&​ ​L​ ​(​CAMBODIA​)​ ​HANDBAGS​ ​INDUSTRIAL​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាម​ភេម​ ​សង្កាត់​កំបូល​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,៦លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៩៧៥កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close