ចាប់ជនជាតិចិនជាង១៦០នាក់ ពាក់ព័ន្ធករណីល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេតនៅក្រុងសៀមរាប
ជនជាតិចិនចំនួន១៦៣នាក់ ត្រូវបានកម្លាំងសមត្ថិច្ចខេត្តសៀមរាប ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធ Internet Game online។
លោក ជា គឹមសាន ស្នងការរងទទួលបន្ទុកផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងរបស់លោកបានឡោមព័ទ្ធចាប់ជនជាតិជនទាំង ១៦៣នាក់ កាលពីវេលាព្រឹកថ្ងៃទី២៨ មីនា នៅផ្ទះល្វែងមួយកន្លែងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្ដថា ការរកឃើញជាជំហានដំបូង គឺ៩០ភាគរយនៃជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធនឹងការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។
លោកស្នងការរងឲ្យដឹងថា បច្ចុប្បន្នជនជាតិចិនទាំងជាង១៦០នាក់នេះ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។