វៀតណាមចាប់បានភ្លុកដំរីជាង៩តោន
ការជួញដូរភ្លុកដំរីនៅតែបន្តកើតឡើងបើទោះបី មានការហាមឃាត់បែបណាក្តី។ ភ្លុកដំរីជាង ៩តោន គឺត្រូវបានឈ្មួញនាំចូលពីកុងហ្គោ ទៅកាន់ទីក្រុងដានាងប្រទេសវៀតណាម។
មន្ត្រីគយវៀតណាម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អះអាងថា ភ្លុកដំរីទាំង ៩,១តោននេះ ត្រូវឈ្មួញលួចបង្កប់នៅពីក្រោមគំនរឈើ ហើយដឹកជញ្ជូនចូលមកប្រទេសវៀតណាម ។ ក្រុមឈ្មួញបានចាត់ទុកទឹកដីវៀតណាម ជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់ចរាចរណ៍ និងបែងចែកវត្ថុមានតម្លៃរបស់សត្វព្រៃទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់តំបន់អាស៊ី ។ ច្បាប់របស់វៀតណាម បានរិតបន្តឹងខ្លាំងយ៉ាងណាក៏ដោយ តែជារឿយៗ ឈ្មួញនៅតែអាចចរាចរណ៍ទំនិញពួកគេចូលក្នុងទីផ្សារងងឹតបានដដែល។
សូមបញ្ជាក់ថា ភ្លុកដំរីនេះ នៅវៀតណាមគេប្រើប្រាស់សម្រាប់កែលម្អនៅតាមផ្ទះ ឬច្នៃធ្វើជាគ្រឿងអលង្ការ លក់ក្នុងតម្លៃខ្ពស់ ។ ជាពិសេសភ្លុកដំរីនេះ ត្រូវគេប្រើផ្សំធ្វើជាឱសថបុរាណយ៉ាងមានប្រសិទ្ធភាពបំផុត ។ ភ្លុកដំរីទាំងនេះ មានចែកចាយទៅកាន់ប្រទេសចិនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។