ក្នុងរយៈពេល៥ឆ្នាំនេះ​ ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​៩៥៩គម្រោង​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​២៣ប៊ី​លាន​ដុល្លារ​អាមេរិក​

លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ឲ្យដឹង​ថា​ ​តាម​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក្នុងរយៈពេល៥ឆ្នាំ​ ​ពោល​គឺ​ចាប់ពី​ឆ្នាំ២០១៤​ ​ដល់២០១៨​ ​ស្ថានភាព​ ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ដោយ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​៩៥៩​ ​គម្រោង​ ​ទុន​វិនិយោគ​សរុប​ប្រមាណ​ចំនួន២៣ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាចប​ង្កើត​ការងារ​ចំនួន​ប្រមាណ១លាន​កន្លែង​។​

​ដោយឡែក​ក្នុងរយៈពេល២ខែ​ដំបូង​ ​ឆ្នាំ២០១៩នេះ​ ​គម្រោង​វិនិយោគ​ ​ដែល​ត្រូវ​បាន​អនុម័ត​ ​មាន​ចំនួន​ចំនួន៧៣គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,២​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ ​មានតែ៣៩គម្រោង​ ​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​៣២៧​ ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ថ្លែង​ថា​ ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ជាមធ្យម​ ​៧,៧ភាគរយ​ ​ក្នុងរយៈពេល​ជាង២ទស្ស​វត្ស​ ​បូករួម​ផ្លែផ្កា​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​នា​ពេល​កន្លងមក​ ​គួបផ្សំ​នឹង​ការ​ដាក់ចេញ​ ​ក៏ដូចជា​ការអនុវត្ត​ ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ​ឆ្នាំ២០១៥​-​២០២៥​ ​និង​គោលនយោបាយ​ពាក់ព័ន្ធ​ដទៃទៀត​ ​បាន​ជំរុញ​ឲ្យ​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា​ ​កាន់តែ​មាន​វិសាលភាព​ធំឡើង​ ​និង​សម្បូរ​បែប​។​

​ការ​ធ្វើ​ពិពិធ​កម្ម​លើស​កម្ម​ភាព​វិនិយោគ​ ​បាន​កើតឡើង​ក្នុង​រូបភាព​ជា​គម្រោង​វិនិយោគ​ក្នុង​វិ​ស័យ​ថ្មី​ៗ​ ​ដូចជា​គម្រោង​ដំឡើងរថយន្ត​ ​និង​ទោចក្រយាន​យន្ត​ ​គម្រោង​ផលិត​គ្រឿង​បង្គុំ​រថយន្ត​ ​គម្រោង​ផលិត​គ្រឿង​អេឡិចត្រូនិក​ ​និង​ម៉ូទ័រ​ខ្នាតូ​ច​ ​គម្រោង​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ ​គម្រោង​ផលិត​ភេសជ្ជៈ​ ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ​និង​ធ្យូងថ្ម​ ​គម្រោង​ផលិត​សម្ភារ​ ​និង​បរិក្ខារ​ពេទ្យ​ ​គម្រោង​ដំណាំ​ឧស្សាហកម្ម​ ​និង​ការកែច្នៃ​ផលិតផល​កសិកម្ម​ ​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close