គណៈបញ្ជាការឯកភាពក្រុងសៀមរាប សហការណ៍ជាមួយក្រុម ការងារពាក់ពន្ធ័ បន្តធ្វើការរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផាបស្ត្រិត (Pub street)
សៀមរាប ៖ កាលពីសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការណែនាំ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ក្រុមការងាររក្សាសណ្តាប់ធ្នាប់សាធារណះ នៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប ដឹកនាំដោយលោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប បានសហការណ៍ជាមួយក្រុមការងារនៃរដ្ឋបាលខេត្ត បានបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផាបស្ត្រិត (Pub street) ក្នុងក្រុងសៀមរាប។
ក្រុមការងារ បានបាញ់គំនូស កំណត់ ចំណីផ្លូវ សម្រាប់ ជាផ្លូវដើរបណ្តោះអាសន្ន ក្នុងតំបន់បរិវេណផាប់ស្ទ្រីត និងបរិវេណត្រីកោណ ផងជូនអ្នើដើរថ្មើរជើងផងដែរ។
ការចុះរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផាបស្ត្រិត (Pub street)នាពេលនេះ គឺដើម្បីត្រៀមទទួលភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលអញ្ជើញ មកទស្សនាកំសាន្ត ក្នុងទទួលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩ក្នុងក្រុងសៀមរាបយើង នាពេលខាងមុខនេះ។
តែយ៉ាងណាក៏ដោយ ការចុះរៀបចំសណ្តាប់ធ្នាប់នេះ ក៏មានការមិនពេញចិត្តម្ចាស់ហាងមួយចំនួននៅតំបន់ផាប់ស្រិត ដោយមានហាងមួយមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ដោយដាក់ម៉ាស៊ីនភ្លើងរបស់ខ្លួននៅនឹងចិញ្ចើមផ្លូវតែម្តង។
តាមប្រភពខ្លះថា ម្ចាស់ម៉ាស៊ីនភ្លើងនេះ គឺរបស់ភោជនីយដ្ឋានថេមផល ដែលអាងអំណាច មិនស្តាប់អាជ្ញាធរណែនាំឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។