លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​អាច​វិលត្រឡប់​មក​កម្ពុជា​វិញ​បាន​

​នៅ​ព្រឹក​ថ្ងៃទី​ ​១​ ​ខែ​ ​មេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ​៣ពាន់​នាក់​ ​មក​ពី​វិទ្យា​ស្ថាន​វ៉ាន់​ដា​ ​នៅ​កោះ​ពេជ្រ​ ​សម្តេច​បាន​ប្រកាស​ហៅ​ ​លោក​ ​លឺ​ឡាយ​ ​ស្រេង​ ​អតីត​មន្រ្តី​រាជរដ្ឋាភិបាល​ចាស់​ ​ដែល​កំពុង​រស់នៅ​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​ ​ឲ្យ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។​

​សម្តេច​តេជោ​ ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ​នឹង​គ្មាន​ការចោទប្រកាន់​ទៅលើ​រូបលោក​ ​លឺ​ ​ឡាយ​ស្រេង​ ​ទេ​ ​ហើយ​សម្តេច​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​កុំ​ឲ្យ​ចាប់ចង​រូប​គាត់​ទៀតផង​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ប្រមាណ១ឆ្នាំ​មក​ហើយ​ ​ក្រោយពី​រូបលោក​ភ័យ​ព្រួយ​ ​បន្ទាប់ពី​សំ​ឡេង​សន្ធ​នា​តាម​ទូរស័ព្ទ​របស់​លោក​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​បែកធ្លាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close