ជនជាតិវៀតណាមដែលចោទប្រកាន់សម្លាប់ គីមជុងណាម នឹងបានវិលត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ
ជនជាប់ចោទ Doan Thi Huong ពីការសម្លាប់បងប្រុសមេដឹកនាំគីមជុងអ៊ុន គឺលោក គីមជុងណាម អាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ ។
សារព័ត៌មាន អង្គគ្លេស The Telegraph បានផ្សាយថា នាង Doan Thi Huong មានភាពសម្បាយរីករាយយ៉ាងខ្លាំងក្រោយ តុលាការសម្រេចបន្ថយទោសនាង ហើយអាចនឹងចាកចេញពីមន្ទីឃុំឃាំងវិល ត្រឡប់ទៅកាន់វៀតណាមវិញ។
នៅព្រឹកថ្ងៃទី១ខែមេសា នាង Doan Thi Huong បានឡើងទៅកាន់តុលាការ ម៉ាឡេស៊ី ។ ច្រៅក្រមបានផ្លាសប្តូការចោទប្រកាន់ ពីបទសម្លាប់មនុស្ស មកបទល្មើស្រាលជាងនេះ។
តាមសារព័ត៌មាន The Star ចៅក្រម Azmin Ariffin នៅព្រឹកថ្ងៃទី១ខែមេសាបានប្រកាសថា កម្រិតទោស របស់នាង Doan Thi Huong អាចជាប់ឃុំ ពី៣ទៅ៤ខែទៀត ។ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគា៣ឆ្នាំ ប៉ុន្តែបានគិតតាំងពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយគីមជុងណាមស្លាប់ ។
នាង Doan Thi Huong អាយុ៣០ឆ្នាំ បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ ក្រោយពេលព្រះរាជអាជ្ញាប្រាប់ក្រុមការពារក្តីរបស់នាងពីបទចោទប្រកាន់ថ្មី នៅក្នុងតុលាការប្រទេសម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។