រដ្ឋបាល​រាជធានី​ភ្នំពេញ​សំណូមពរ៣ចំណុច​ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ក្នុង​ឱ​កា​សបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី០១​ ​ខែមេសា​ ​នេះ​ ​បាន​ធ្វើការ​អំពាវនាវ​ចំនួន៣ចំណុច​ ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​ ​យុវ​នារិ​ ​សិស្ស​ ​និស្សិត​ ​កម្មករ​ ​និង​កម្មការិនី​ ​ក្នុង​ឱកាស​ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​ដែល​នឹង​ចូល​មកដល់​នៅពេល​ខាងមុខ​។​

​ការ​អំពាវនាវ​ទាំង៣ចំណុច​នោះ​រួមមាន​ ​៖​ ​១​-​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​។​

​២​-​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដោយ​ប្រុងប្រយ័ត្ន​ ​និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន​ ​ធូប​ ​ភ្លើង​ចង្រ្កាន​ ​ចរ​យន្ត​អគ្គិសនី​ ​ដើម្បី​រក្សា​បានទ្រព្យ​សម្បត្តិ​ ​អាយុជីវិត​ផ្ទាល់ខ្លួន​ ​និង​អ្នកដទៃ​។​

​និង​ ​៣​-​ចូលរួម​លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​ ​និង​ចៀសវាង​ដាច់ខាត​ការ​លេង​បាញ់​ទឹក​ ​ជះទឹក​ ​គប់​ស្បោង​ទឹក​ ​លាប​ធ្យូង​ ​ប៉ាត​ម្សៅ​ ​ទះ​គក់​ដោយដៃ​ ​ឬ​វាយ​ដោយ​រំពាត់​ដល់​អ្នកដំណើរ​ ​ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាមផ្លូវ​ ​ដែល​អាច​នាំឲ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ ​ប៉ះពាល់​ដល់អាយុ​ជីវិត​ផ្ទាល់ខ្លួន​ ​និង​អ្នកដំណើរ​ ​ព្រមទាំង​ហាម​ដាច់ខាត​ការ​លេងល្បែង​ស៊ីសង​ ​អុជ​ផាវ​ ​និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ ​ដើម្បី​រក្សា​នូវ​ភាព​ថ្លៃថ្នូរ​ ​ស័ក្តិសម​ជា​កុលបុត្រ​ ​កុលធីតា​ខ្មែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close