៣ខែដើមឆ្នាំ២០១៩ កម្ពុជាប្រមូលចំណូលបានជិត៣៦លានដុល្លារ ពីការលក់សំបុត្រចូលអង្គរ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយកាលពីថ្ងៃទី០១ ខែមេសា ម្សិលមិញបានបង្ហាញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានជិត ៣៦លានដុល្លារអាមេរិក, តែចំនួននេះមានការថយចុះជាង ៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានបង្ហាញតួលេខជាក់លាក់សម្រាប់ខែមីនា ឆ្នាំ២០១៩ ផងដែរមានចំនួនជាង ១០លានដុល្លារ មានការថយចុះជាង១០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ។
តាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរថា ថវិកាចំណូលរយៈពេល៣ខែ ដែលប្រមូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជិត ៣៦លានដុល្លារនេះ រដ្ឋាភិបាលបានឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ជា តាមគោលការណ៍សរុបចំនួនជាង១លាន៥សែនដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។