លោក​ ​ផែង​ ​វណ្ណៈ​ ​ត្រូវ​ចាប់ខ្លួន​ ​ក្រោម​បណ្តឹ​ងរ​បស់​មេធាវី​សម្តេច​ ​ហ៊ុន​ ​សែន​

​លោក​ ​ផែង​ ​វណ្ណៈ​ ​ដែលគេ​ស្គាល់​ថា​ ​គឺជា​អ្នកលេង​បណ្តាញ​សង្គម​ដ៏​ល្បី​ម្នាក់​នោះ​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ ​និង​នាំទៅ​សួរនាំ​នៅ​ព្រឹក​ថ្ងៃទី២​ ​ខែមេសា​ ​នេះ​ ​ក្រោម​ពាក្យ​បណ្តឹ​ងរ​បស់​លោក​ ​គី​ ​តិច​ ​មេធាវី​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​។​

​យោង​តាម​ពាក្យ​បណ្តឹ​ងរ​បស់​លោក​ ​គី​ ​តិច​ ​ដាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​ឈ្មោះ​ ​ផែង​ ​វណ្ណៈ​ ​បាន​ធ្វើ​សំណេរ​ផ្សព្វផ្សាយ​តាម​ទំព័រ​ ​(​Page​)​ ​Facebook​ ​របស់​ខ្លួន​ថា​ ​«​គំនិត​គួរ​ពិចារណា​ ​!​!​!​ ​១​-​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ចាងហ្វាង​ការផ្សាយ​ ​និង​ជា​និពន្ធ​នាយក​ ​គេហទំព័រ​ ​Pheng​ ​Vannak​ ​News​ ​តំណាង​អោយ​ម្ចាស់​រថយន្ត​លេខ​ ​2AF​-​7777​ ​យក​ថវិកា​ចំនួន​ ​៥០០០​ ​ដុល្លារ​ ​ទៅ​ចូលបុណ្យ​ដល់​ក្រុម​គ្រួសារ​សព​និស្សិត​ ​ឌុំ​ ​រី​ដា​ ​ត្រូវ​លោក​ទេស​រដ្ឋមន្ត្រី​ ​ពេជ្រ​ ​ស្រស់​ ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ ​បញ្ជាក់​៖​ ​ម្ចាស់​រថយន្ត​ ​2AF​-​7777​ ​គឺ​ ​ឈ្មោះ​ ​យិន​ ​វ៉ិច​ ​លោក​ ​យិន​ ​វ៉ិច​ ​មិនមែន​ជា​ជ​នប​ង្ករ​ទេ​ ​កូន​ទេ​ដែល​បង្ក​រត្រូវ​ចែក​គ្នា​អោយ​ដាច់​រវាង​ម្ចាស់​រថយន្ត​ ​និង​ជ​នប​ង្ករ​។​ ​២​-​ ​លោក​ ​លឹម​ ​ជា​យុត្​ថា​ ​អគ្គនាយក​ ​អង្គភាព​ ​Fresh​ ​News​ ​តំណាង​អោយ​ថ្នាក់ដឹកនាំ​នាំ​យក​ថវិកា​ ​ចំនួន​ ​៥០០០០​ ​ដុល្លារ​ ​ទៅ​ចូលបុណ្យ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ ​កែម​ ​ឡី​ ​ដើម្បី​ធ្វើ​ ​ចេតិយ​ម្តេច​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ពេជ្រ​ ​ស្រស់​ ​មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​?​ ​ខុសគ្នា​ដូចម្តេច​ខ្លះ​ ​បើ​កាន់លុយ​ជា​តំណាង​ទៅ​ចូលបុណ្យ​ដូចគ្នា​ ​?​»​។​

​លោក​ ​គី​ ​តិច​ ​មេធាវី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​សំណេរ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ ​ឈ្មោះ​ ​ផែង​ ​វណ្ណៈ​ ​ពិតជា​មាន​ផែនការ​ច្បាស់លាស់​ ​និង​ ​ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ​ ​ប្រៀបធៀប​ ​ក្នុង​បំណង​ចោទប្រកាន់​ ​និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ថា​ ​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត​ ​កែម​ ​ឡី​។​

​ជាមួយគ្នា​ ​លោក​ ​គី​ ​តិច​ ​ទាមទារ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទា​ទោស​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ​ ​ផែង​ ​វណ្ណៈ​ ​តាម​បញ្ញត្តិ​មាត្រា​ក្រម​ព្រហ្មទណ្ឌ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ធ្វើការ​សម្រេច​ឃាត់ខ្លួន​ ​ឬចាប់​ខ្លួន​ ​និង​ឃុំខ្លួន​ឈ្មោះ​ ​ផែង​ ​វណ្ណៈ​ ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជាបន្តបន្ទាប់​ ​ដែល​អាច​នាំឲ្យមាន​ភាព​វិ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close