ស្ងាត់​ៗ​ ​ឧកញ៉ា​ ​គិត​ ​ធៀង​ ​ត្រូវ​បញ្ជូន​ចេញពី​គុក​ប៉េ​ហ្សុី​

ប្រភព​ព័តិ​មាន​ពីសា​លា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​លោក​ឧកញ៉ា​ ​គិត​ ​ធៀង​ ​ម្ចាស់​អាជីវកម្ម​ក្លឹប​កំ​សាន្ត​រ៉ុ​ក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ ​ត្រូវ​បាន​បញ្ជូន​ពី​គុក​ប៉េ​ហ្សុី​ភ្នំពេញ​មកកាន់​មន្ទីរ​ពេទ្យ​រូស្​សុី​កាលពីយប់មិញ​ ​ដោយ​មូលហេតុ​បញ្ហា​សុខភាព​ ​។​

​កងកម្លាំង​ឆ្នាំ​គុក​មួយចំនួន​ត្រូវ​បាន​បញ្ជូន​មកកាន់​មន្ទីរ​ពេទ្យ​រូស្​សុី​ដើម្បី​យាមកាម​ ​បង្កា​ខ្លាច​មាន​បញ្ហា​កើតឡើង​ដូច​ករណី​មេ​ភេរវកម្ម​ ​សោម​ ​ឯក​ ​បាន​លួច​រត់​ពេល​បញ្ជូន​ពី​គុក​ប៉េ​ហ្សុី​មកកាន់​មន្ទីរ​ពេទ្យ​រូស្​សុី​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ​។​

​លោកស្រី​មេធាវី​ ​ពឹង​ ​ធីតា​ ​បាន​ដាក់ពាក្យសុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ស្នើសុំ​ឲ្យ​ឧកញ៉ា​ ​គិត​ ​ធាង​ ​ចេញពី​ពន្ធនាគារ​ ​PJ​ ​មក​ដេកពេទ្យ​រុស្ស៊ី​វិញ​ ​ដោយសារ​មាន​បញ្ហា​ឈឺ​សួត​ ​។​

​គួរ​រំលឹក​ថា​ ​លោក​ ​សេង​ ​លាង​ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នកឧកញ៉ា​គិត​ ​ធាង​ ​ដាក់​ពន្ធនាគារ​ ​PJ​ ​បណ្តោះអាសន្ន​ ​កាលពី​រសៀល​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩ពី​បទ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ ​ដោយ​ខុសច្បាប់​ ​តាម​មាត្រា​មាត្រា៤៤​ ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​មាត្រា៤៤​ ​កថាខណ្ឌ​ទី២​ ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​គ្រឿងញៀន​ចែងថា​ ​អំពើ​ជួល​ទីកន្លែង​ ​ផ្តល់​ទីកន្លែង​ ​ឬ​ ​អំពើ​ផ្សេងទៀត​ ​បង្ក​លក្ខណៈ​ងាយស្រួល​ ​ដល់​ការប្រើ​ប្រាស់​ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ​គឺជា​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ​ត្រូវ​ផ្តន្ទា​ទោស​ពី៥ឆ្នាំទៅ១០ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​១០លាន​រៀល​ ​ទៅ២០លាន​រៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close