អ៊ុយក្រែន​រៀបចំ​បោះឆ្នោត​ជុំ​ទីពីរ​ ​ក្រោយ​គ្មាន​អ្នកឈ្នះ​គ្រប់​ចំនួន​អាចប​ង្កើត​រដ្ឋា​ភី​បាល​បាន​

​បើ​ទោះ​អតីត​តារា​កំប្លែង​ ​ដ៏​ល្បីល្បាញ​របស់​អ៊ុយ​ក្រេ​ន​ ​នាំមុខ​យ៉ាង​ឆ្ងាយ​នៅក្នុង​ការបោះឆ្នោត​ ​កន្លងមក​ ​តែ​ ​លោក​មិន​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋា​ភី​បាល​នោះ​ឡើយ​ ​។​ ​ទាំងនោះ​ហើយ​បាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ត្រៀម​ ​បោះឆ្នោត​ជុំ​ទីពីរ​។​ប្រ​ជេង​ ​មួយ​ទល់​មួយ​រវាង​ ​អតីត​តារា​កំប្លែង​និង​ ​ប្រធានាធិបតី​ ​។​

​តាម​ការ​លើកឡើង​របស់​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​អ៊ុយក្រែន​(​CEC​)​លោក​ ​Tetiana​ ​Slipachuk​ ​បាន​បញ្ជាក់ឲ្យដឹង​ថា​ ​លទ្ធផល​បណ្តោះអាសន្ន​ផ្លូវការ​បង្ហាញ​ឲ្យ​ឃើញថា​មិន​មាន​បេក្ខភាព​ ​ណាមួយ​ ​ក្នុងចំណោម​បេក្ខភាព​ ​ទាំង៣៩​ ​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ខា​ភី​បាល​ឡើយ​ ​។​

​តាម​លទ្ធផល​បណ្តោះអាសន្ន​ ​បង្ហាញ​ឲ្យ​ឃើញថា​ ​តារា​សម្តែង​ ​លោក​ ​Volodymyr​ ​Zelensky​ ​និង​ ​ប្រធានាធិបតី​ ​Petro​ ​Poroshenko​ ​ទទួល​បានការ​គាំទ្រ​ខ្ពស់​ជាងគេ​ ​នឹង​បន្ត​ចូល​រួម​ប្រ​គួ​តប្រ​ជេង​បោះឆ្នោត​ជុំ​ទីពីរ​ ​។​ ​

​តាមច្បាប់​ ​អ៊ុយក្រែន​ ​ប្រសិនបើ​មិន​មាន​បេក្ខភាព​ណាមួយ​ទទួល​បាន​ជ័យ​ជំ​នៈ​នៅក្នុង​ការ​បោះ​ ​ឆ្នោត​លើកទីមួយ​ ​បេក្ខភាព​នាំមុខ​ទាំងពីរ​រូប​ ​នឹង​បន្ត​ចូ​លប្រ​ជេ​ងនៅ​ក្នុង​ការបោះឆ្នោត​វគ្គ​ពីរ​ ​ដេល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២១ខែមេសា​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close