ក្រោយ​ដួល​ម៉ូតូ​ជាបន្តបន្ទាប់​លើ​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​ ​អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​គន្លង​ផ្លូវ​ធ្វើដំណើរ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កាលពី​រសៀល​ថ្ងៃម្សិលមិញ​ ​បាន​ធ្វើការ​អំពាវនាវ​មួយ​តាមរយៈ​បណ្តាញ​សង្គម​របស់​ខ្លួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ ​សូម​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​ស្លាក​សញ្ញា​ចរាចរណ៍​ ​គំនូស​សញ្ញា​ចរាចរណ៍​ ​នៅ​តាម​ដងផ្លូវ​ស្ពាន​សាធារណៈ​។​

ការ​អំពាវនាវ​នេះ​ ​គឺ​កើតឡើង​ក្រោយពី​អ្នកធ្វើ​ដំណើរ​ ​ជាពិសេស​អ្នក​ជិះ​ម៉ូតូ​បាន​ដួល​ជាច្រើន​ករណី​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​បន្ទាប់ពី​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី៣​ ​មេសា​ ​ម្សិលមិញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​គោរព​តាម​គន្លង​ធ្វើដំណើរ​ដែល​បាន​កំណត់​រួច​ ​រួមមាន​គន្លង​សម្រាប់​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ​គន្លង​សម្រាប់​ម៉ូតូ​ ​និង​គន្លង​សម្រាប់​យានជំនិះ​ដទៃទៀត​ ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ​។​

​គួរ​បញ្ជាក់​ថា​ ​ភាគច្រើន​នៃ​គ្រោះថ្នាក់​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​គឺ​ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ​មិនបាន​គោរព​គន្លង​ផ្លូវ​របស់​ខ្លួន​ ​ធ្វើការ​ផ្លាស់​គន្លង​ផ្លូវ​ ​ទើប​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​យ៉ាងដូច​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close