រថយន្តក្រុង១២០គ្រឿង​ ​នឹង​ជូនដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ឥតគិតថ្លៃ​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​

​នៅ​ថ្ងៃទី​ ​០៤​ ​មេសា​ ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ ​និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ​ ​កីឡាការិនី​ ​នៅ​កោះ​ពេជ្រ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​ប្រកាស​ជូនដំណឹង​ថា​ ​ចាប់ពី​ថ្ងៃទី​ ​១២​-​១៨​ ​ខែ​ ​មេសា​ ​ឆ្នាំ២០១៩​ ​(​រយៈពេល​ ​៧ថ្ងៃ​)​ ​គឺ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ត្រៀម​រថយន្តក្រុង​ ​១២០​ ​គ្រឿង​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​កូនក្មួយ​កម្មករ​កម្មការនី​ជិះ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តាល​ខេត្ត​នានា​ ​និង​ពី​តាម​បណ្តា​ខេត្ត​មកកាន់​ភ្នំពេញ​វិញ​ ​ដោយ​មិន​គិតថ្លៃ​ ​(​Free​)​ ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​រថយន្ត​ទាំងអស់​នឹង​ចេញដំណើរ​តាមផ្លូវ​ជាតិ​សំ​ខាន់​ៗ​មួយចំនួន​ដូច​ជាៈ​ ​ផ្លូវជាតិ​លេខ​ ​១​,​ ​ផ្លូវជាតិ​លេខ២​ ​,​ផ្លូវជាតិ៣​,​ ​ផ្លូវជាតិ​លេខ៤​,​ ​ផ្លូវជាតិ​លេខ៥​,​ ​ផ្លូវជាតិ​លេខ៦​,​ ​ផ្លូវជាតិ​លេខ៧​ ​និង​ផ្លូវជាតិ​លេខ៨​ ​ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី១២​ ​ខែមេសា​ ​ខាងមុខនេះ​។​

​*​ ​ផ្លូវជាតិ​លេខ១​ ​(​ភ្នំពេញ​-​កណ្តាល​-​ស្វាយរៀង​)​ ​ចំនួន​ ​៥គ្រឿង​ ​និង​ ​(​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​)​ ​ចំនួន៥គ្រឿង​ ​សរុប​ ​១០គ្រឿង​។​
​*​ ​ផ្លូវជាតិ​លេខ២​ ​(​ភ្នំពេញ​-​តាកែវ​)​ ​ចំនួន​ ​៥គ្រឿង​។​ ​
​*​ ​ផ្លូវជាតិ​លេខ៣​ ​(​ភ្នំពេញ​-​កែប​)​ ​ចំនួន​ ​៥គ្រឿង​ ​និង​(​ភ្នំពេញ​-​កំពត​)​ ​ចំនួន៥គ្រឿង​ ​សរុប​ចំនួន​ ​១០គ្រឿង​។​
​*​ ​ផ្លូវជាតិ​លេខ៤​ ​(​ភ្នំពេញ​-​កំពង់ស្ពឺ​)​ ​ចំនួន៣គ្រឿង​ ​និង​ ​(​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​)​ ​ចំនួន៧គ្រឿង​ ​សរុប​ ​១០គ្រឿង​។​
​*​ ​ផ្លូវ​ជា​តិល​ខេ៥​ ​(​ភ្នំពេញ​-​ខេត្ត​កំពង់ឆ្នាំង​)​ ​ចំនួន​ ​៥​ ​គ្រឿង​ ​,​ ​(​ភ្នំពេញ​-​ពោធិ​សាត់​)​ ​ចំនួន១០គ្រឿង​,​ ​(​ភ្នំពេញ​-​បាត់ដំបង​)​ ​ចំនួន​ ​១៥គ្រឿង​ ​និង​ ​(​ភ្នំពេញ​-​បន្ទាយមានជ័យ​)​ ​ចំនួន​ ​១៥គ្រឿង​ ​សរុប​ ​៤៥គ្រឿង​។​
​*​ ​ផ្លូវជាតិ​លេខ៦​ ​(​ភ្នំពេញ​-​កំពង់ធំ​)​ ​ចំនួន​ ​៥គ្រឿង​ ​,​ ​(​ភ្នំពេញ​-​សៀមរាប​)​ ​ចំនួន​ ​១៥គ្រឿង​ ​សរុប​ ​២០គ្រឿង​។​
​*​ ​ផ្លូវជាតិ​លេខ៦​ ​និង​លេខ៧​ ​(​ភ្នំពេញ​-​កំពង់ចាម​)​ ​ចំនួន៥គ្រឿង​ ​(​ភ្នំពេញ​-​ខេត្ត​ត្បូងឃ្មុំ​)​ ​ចំនួន​ ​៥គ្រឿង​ ​សរុប​ ​១០​ ​គ្រឿង​។​
​*​ ​ផ្លូវជាតិ​លេខ​ ​៦​ ​និង​លេខ៨​ ​(​ភ្នំពេញ​-​ក្រចេះ​)​ចំនួន​ ​៥គ្រឿង​ ​និង​(​ភ្នំពេញ​-​ស្ទឹងត្រែង​)​ ​ចំនួន៥គ្រឿង​ ​សរុប​ ​១០គ្រឿង​។​

​ចំពោះ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​ ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ ​អាច​ជិះរថយន្ត​ក្រុង​ដោយ​មិន​គិតថ្លៃ​ក្នុងរយៈពេល​ ​៧​ ​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី​ ​១២​-​១៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​គឺ​មាន​ទាំង​សេវា​រថយន្តក្រុង​ ​និង​សេវា​ដឹកជញ្ជូន​តាម​កាណូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close