ឆេះ​ផ្ទះ​ពីរ​ខ្នង​ទាំង​ព្រឹក​នៅ​សង្កាត់​ស្លក្រាម​ ​ក្រុង​សៀមរាប​

​សៀមរាប​៖​ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន២ខ្នង​ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រលឹម​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​នៅក្នុង​ភូមិ​ចុង​កៅស៊ូ​ ​សង្កាត់​ស្លក្រាម​ ​ក្រុង​សៀមរាប​។​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​ផ្ទះ​ទាំងពីរ​ខ្នង​នោះ​ ​មួយ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ​ឈា​ ​ដា​វី​ ​ភេទ​ស្រី​ ​អាយុ៥០ឆ្នាំ​ ​មុខរបរ​លក់ដូរ​ ​ខូច​ចា​ត​ផ្ទះ​ធ្វើអំពី​ថ្ម​ប្រក់​ស័ង្កសី​ ​ប្រវែង០៥x១០m​ ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់០១៥​ ​ពណ៌ខ្មៅ​,​លុយ​ដុល្លារ១ពាន់​ដុល្លារ​ ​លុយ​ខ្មែរ១៨លាន​រៀល​ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​,​ ​ចំណែក​ផ្ទះ​មួយទៀត​ជា​កម្ម​សិទ្ថិ​របស់​ឈ្មោះ​ ​ប៉ាត​ ​សូត្រ​ ​ភេទ​ស្រី​ ​អាយុ៦៧ឆ្នាំ​ ​មុខរបរ​លក់ដូរ​ ​ខូចខាត​ផ្ទះ​ធ្វើអំពី​ថ្ម​ប្រក់​ស័ង្កសី​ ​ប្រវែង០៦x០៩m​ ​ម៉ាស៊ីនដេរ​ចំនួន០៣គ្រឿង​ ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ ​សរុប​ជា​ទឹកប្រាក់​ប្រហែល២៥០០ដុល្លារ​អាមេរិក​។​

​យ៉ាងណាក៏ដោយ​ ​ករណី​អគ្គិភ័យ​នេះ​ ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​ពន្លត់​ឲ្យ​រលត់​ទៅវិញ​នៅ​វេលា​ម៉ោង​ប្រមាណ៦ព្រឹក​ថ្ងៃ​ដដែល​ ​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន៤រថយន្ត​។​

​ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​គឺ​ដោយសារតែ​ឆ្លង​ចរន្ត​អគ្គិសនី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close