ជនជាតិចិនម្នាក់បាញ់សម្លាប់ខ្លួនឯងនៅកន្លែងបាញ់ស៊ីប សង្ស័យមានវិបត្តិធ្ងន់ធ្ងរ
បុរសជនជាតិចិនម្នាក់ ដោយមិនដឹងថាមានវិបត្តិអ្វីនោះឡើយ បានបង្វែកាណុងកាំភ្លើងដែលខ្លួនបាញ់ស៊ីប មកបាញ់ខ្លួនឯងស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅទីតាំងបាញ់ស៊ីបមួយកន្លែងស្ថិតនៅភូមិកំភេម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលគេដឹងថា ជារបស់លោក សុខ ខេមរិន អតីតប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ចំពោះអត្តសញ្ញាណ និងមូលហេតុដែលបណ្តាលឲ្យបុរសជនជាតិចិនរូបនេះបាញ់សម្លាប់ខ្លួនឯង នៅមិនទាន់មានប្រភពណាបញ្ជាក់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។