ឯកឧត្តម​ ​ប៊ិន​ ​ឈិន​ ​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សម​ទ្ធិ​ផល​នានា​ ​ក្នុង​វត្ត​អង្គ​សិរិ​មាលី​ ​ស្ថិតនៅ​ឃុំ​ព្រៃខ្លា​ ​ស្រុក​កោះអណ្ដែត​

​នា​ព្រឹក​ថ្ងៃសៅរ៍​ ​ទី០៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​កិត្តិ​នីតិកោសល​បណ្ឌិត​ ​ប៊ិន​ ​ឈិន​ ​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​ ​រដ្ឋមន្រ្តី​ទីស្ដីការ​គណៈរដ្ឋ​ ​មន្រ្តី​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ខេត្តតាកែវ​ ​រួម​ជាមួយ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ប្រតិភូ​អមដំណើរ​ ​ឯកឧត្តម​ ​បណ្ឌិត​ ​ស៊ូ​ ​ភិ​រិន្ទ​ ​អ្នកតំណាង​រាស្រ្ត​មណ្ឌល​តាកែវ​ ​និង​លោកជំទាវ​ ​ឯកឧត្តម​ ​អ៊ូច​ ​ភា​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ ​លោក​ ​លោកស្រី​ ​អភិបាល​ ​អភិបាលរង​ក្រុង​ស្រុក​ ​លោក​ ​លោកស្រី​ ​ប្រធាន​ ​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង៣ប្រភេទ​ ​រួម​ជាមួយ​លោកតា​ជី​ ​យាយជី​ ​ពុទ្ធ​បរិស័ទ្ធ​ជិត​ឆ្ងាយ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​កុះករ​ ​បាន​ ​អញ្ជើញ​ ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សម​ទ្ធិ​ផល​នានា​ ​ក្នុង​វត្ត​អង្គ​សិរិ​មាលី​ ​ហៅ​វត្ត​សំ​ភ្លី​ ​ស្ថិតនៅ​ ​ឃុំ​ព្រៃខ្លា​ ​ស្រុក​កោះអណ្ដែត​។​

នា​ឱកាស​នោះ​ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​ ​ប៊ិន​ ​ឈិន​ ​បាន​មានប្រសាសន៍​ថា​ ​ហេ​ដ្ឋា​រចនា​ ​សម្ព័ន្ធ​ដ៏​ស្កឹមស្កៃ​ ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ ​ដែល​លេច​ជារូបរាង​នា​ឱកាស​នេះ​ ​បាន​បង្ហាញ​ពី​ការ​រីក​ ​ចម្រើន​វិស័យ​ព្រះពុទ្ធ​សាសនា​ ​ដែល​ជា​សាសនា​របស់​រដ្ឋ​ ​និង​ជា​កម្លាំង​ចលករ​ ​ដឹកនាំ​ក្រម​ចរិយា​ ​ធម៌​សង្គម​ ​ឲ្យ​មនុស្ស​គ្រប់រូប​ដើរតាម​ផ្លូវ​ល្អ​ ​ធ្វើអំពើ​ល្អ​ ​ស្គាល់​បាប​ ​ស្គាល់​បុណ្យ​ ​មិន​តែប៉ុណ្ណោះ​ព្រះពុទ្ធ​ ​សាសនា​ ​បាន​ចូលរួម​បំពេញ​កុសល​ទាំងឡាយ​ ​ដើម្បី​ជា​គុណប្រយោជន៍​ ​ដល់​មនុស្ស​ឲ្យ​ចេះ​ស្គាល់​ ​ខុស​ ​ស្គាល់​ត្រូវ​ ​ចេះ​សាមគ្គីភាព​ ​រួមគ្នា​ថែរក្សា​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​ដើម្បី​លើកស្ទួយ​ការ​កសាង​ ​ជាតិ​ឆ្ពោះទៅ​រក​សេចក្ដីថ្លៃថ្នូរ​ ​និង​ការ​អភិវឌ្ឍ​ ​ប្រជាពលរដ្ឋ​បាន​ថ្កុំ​ថ្កើ​នរុ​ងរឿង​សំបូរ​សប្បាយ​ ​ក្រោម​ការ​ ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​ ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ ​កម្ពុជា​ ​ដែល​បាន​ធ្វើការ​កសាង​ប្រទេស​តាំងពី​បា​ត​ដៃ​ទ​ទរ​រហូតដល់​មានការ​រីក​ចំរើន​ ​រំលេច​មុខមាត់​ ​លើឆាកអន្តរជាតិ​ ​ក្នុង​សកលលោក​ ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close