ក្រោយ​ប្រកាស​ហៅ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​បាន​ត្រឡប់​មកដល់​កម្ពុជា​ហើយ​

​ក្រោយ​ការប្រកាស​ឲ្យ​ត្រឡប់មកវិញ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ដោយ​សន្យា​ថា​ ​នឹង​មិនយកទោសពៃរ៍​នោះ​ ​លោក​ព្រឹទ្ធា​ចារ្យ​ ​លឺ​ ​ឡាយ​ស្រេង​ ​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ ​នៅ​ព្រឹក​ថ្ងៃទី៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យា​ស្ថាន​វ៉ាន់​ដា​ ​កាលពី​ព្រឹក​ថ្ងៃទី១​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​សម្តេច​តេជោ​ ​មានប្រសាសន៍​ជា​សាធារណៈ​ថា​ ​នឹង​គ្មាន​ការចោទប្រកាន់​ទៅលើ​រូប​ ​លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​ទេ​ ​ហើយ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​កុំ​អោយ​ចាប់ចង​រូប​គាត់​ទៀតផង​។​ ​ការប្រកាស​នេះ​ ​គឺ​ក្រោយពី​សម្តេច​បានឃើញ​ ​ព័ត៌មាន​តាម​បាងកក​ប៉ុ​ស្ត៍​ ​ដែល​លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​បាន​អំពាវនាវ​សុំ​កា​រស​ណ្តោ​សលើ​ក​លែង​ពី​ ​សម្តេច​តេជោ​ ​ដើម្បី​បាន​វិលត្រឡប់​ចូល​មក​រស់នៅ​នៃ​ជីវិត​ចុងក្រោយ​ក្នុង​ប្រទេសកំណើត​។​

​លោក​ ​លឺ​ ​ឡាយ​ស្រេង​ ​បាន​រត់គេច​ពី​ប្រទេស​កម្ពុជា​ ​កាលពី​ពីរឆ្នាំមុន​ ​ក្រោយពី​ការភ័យខ្លាច​ពី​ការ​ចាប់ខ្លួន​ ​បន្ទាប់ពី​ការសន្ទនា​របស់​លោក​តាម​ទូរស័ព្ទ​ ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ ​ត្រូវ​បាន​បែកធ្លាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close