កម្ពុជា​ស្នើ​វៀតណាម​បន្ថែម​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​LE​ ​BIEN​ ​CUONG​ ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃទី៨​ ​ខែមេសា​ ​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ស្នើ​ដល់​ភាគី​វៀតណាម​ ​សូម​ជួយ​គាំទ្រ​សំណើ​របស់​កម្ពុជា​ ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចំនួន៥០មេ​ហ្គា​វ៉ាត់​បន្ថែម​ទៀត​តាម​ច្រក​ចូវ​ដុក​ដើម្បី​ដោះស្រាយ​នូវ​ការ​ខ្វះខាត​នា​ពេល​បច្ចុប្បន្ន​។​

​ជាមួយគ្នា​នេះ​ ​លោក​រដ្ឋមន្រ្តី​ក៏បាន​ស្នើ​ឲ្យ​វៀតណាម​បន្កើ​នការ​ទំលាក់​ទឹក​ ​នៅ​តាម​បណ្តា​វារីអគ្គិសនី​ទាំង១៤​ ​ផែ្ន​ក​ខាង​វៀតណាម​ ​ដើម្បីឲ្យ​វារីអគ្គិសនី​សេសាន​ក្រោម២​ ​របស់​កម្ពុជា​អាច​មាន​ទឹក​បន្ថែម​ក្នុង​ការ​បង្កើន​ការផលិត​ថាមពលអគ្គីសនី​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ​បាន​ស្វាគមន៍​ ​ហើយនឹង​ធ្វើ​របាយការណ៍​ការ​ស្នើសុំ​នេះ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close