ក្រសួងមហាផ្ទៃ នឹងបញ្ឈប់មិនឲ្យមានក្លឹបកម្សាន្ត និងកន្លែងបូជាសព នៅក្បែរសាលារៀនទៀតទេ
ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែមេសា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹងលុបបំបាត់ក្លឹបកម្សាន្ត និងកន្លែងបូជាសពមិនឲ្យមាននៅជិតសាលារៀននោះទេ។
សម្ដេចក្រឡាហោម បញ្ជាក់ថា ការមិនអនុញ្ញាតឲ្យដាក់ក្លឹបកម្សាន្ដ និងកន្លែងបូជាសពនៅជិតសាលារៀននេះ ក្នុងគោលបំណងមិនឲ្យប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្សក្នុងពេលសិក្សា ខណៈការសេព និងចរាចរគ្រឿងញៀនច្រើនលក់ខ្លួនក្នុងក្លឹបកម្សាន្ត។
«ជាពិសោធន៍កន្លងទៅនេះ និស្សិតនៅមហាវិទ្យាល័យច្បាប់បឹងត្របែក រ៉ុក ដែលជាក្លឹបកម្សាន្ដ រហូតមកដល់ពេលនេះ យើងបានដោះស្រាយបិទហើយ។ កន្លែងបច្ឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។