ចាប់ខ្លួន​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​បក្ខពួក៣នាក់​ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​នៅ​យប់​ថ្ងៃទី០៩​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បាន​បើក​ប្រតិបត្តិ​ការ​ជា​បន្ដ​បន្ទាប់​ ​ហើយ​ឈាន​ទៅដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ៣នាក់​ ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​។​

​នាយ​ឧត្តមសេនីយ៍​ ​ម៉ក់​ ​ជី​តូ​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ឲ្យដឹង​ថា​ ​នៅ​យប់មិញ​កម្លាំង​របស់​មន្ទីរ​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់​ពិតប្រាកដ​មែន​ ​ប៉ុន្ដែ​លោក​មិនទាន់​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ​ ​មន្ដ្​រី​អាវុធហត្ថ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​ ​ឈ្មោះ​វរសេនីយ៍ឯក​ ​ហោ​ ​រ៉ា​ពិ​ណាត​ ​តួនាទី​ជា​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​ ​នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close