ថ្ងៃចូលឆ្នាំ​ថ្មីនេះ​ ​ស៊ិន​ទ្រី​នឹង​ផ្អាក​ការ​ប្រមូល​សំរាម៤ថ្ងៃ​

​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យដឹង​ថា​ ​ក្នុង​ឱកាស​ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ ​បងប្អូន​កម្មករ​-​កម្មការិនី​ ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​នឹង​ត្រូវ​បាន​ឈប់​សំរាក​ដើម្បី​ជួបជុំ​គ្រួសារ​ ​ដូច្នេះ​អំឡុង​ពេល​នៃ​ការ​ឈប់​សំរាក​នេះ​ ​ការ​ផ្តល់​សេវា​សម្អាត​ ​ប្រមូល​ ​និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ​នឹង​ត្រូវ​អនុវត្ត​មិន​ពេញលេញ​រយៈពេល៤ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​

​ដូច្នេះ​ ​ដើម្បី​ថែរក្សា​សោភណភាព​ ​អនាម័យ​បរិស្ថាន​រាជធានី​ភ្នំពេញ​ ​រដ្ឋមន្រ្តី​រាជធានី​ភ្នំពេញ​ ​ស្នើ​ដល់​ម្ចាស់​លំនៅ​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​យោគយល់​ ​ដោយ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ​នៅក្នុង​អំឡុង​ពេល​ដែល​ការ​ផ្តល់​សេវា​មិនបាន​ពេញលេញ​នេះ​ ​ដោយ​សូម​រក្សាទុក​ដាក់​សំរាម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ ​នៅក្នុង​ទី​តាំង​រៀង​ៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close