ព្រះសង្ឃ​គង់នៅ​វត្ត​ប៉ាក់​ខ្ល​ង​មួយ​អង្គ​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​ករណី​រំលោភ​ក្មេងស្រី​

កាលពី​ថ្ងៃទី១១​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ ​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​សមុទ្រ​ធា​រាម​ ​ហៅ​វត្ត​ប៉ាក់​ខ្ល​ង​ ​ស្ថិត​ក្នុង​ភូមិ​ ​២​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​ ​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ ​៩ឆ្នាំ​ ​(​អ​និ​តិ​ជន​)​ ​។​

​សមត្ថកិច្ច​បានដឹង​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ ​រស់​ ​សា​រ៉ា​ន់​ ​អាយុ​ ​៧៩ឆ្នាំ​ ​ជា​ព្រះសង្ឃ​ ​ស្នាក់នៅ​វត្ត​សមុទ្ធា​រាម​ ​ហៅ​វត្ត​ប៉ាក់​ខ្ល​ង​ ​។​

​សមត្ថកិច្ច​ឲ្យដឹង​ទៀត​ថា​ ​ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​ដោយសារតែ​ជនសង្ស័យ​ខាងលើ​បាន​បង្ក​សកម្មភាព​រំលោភ​សេ​ពស​ន្ទ​វៈ​បានសម្រេច​ចំនួន៣ដង​ ​ទៅលើ​ក្មេងស្រី​ឈ្មោះ​ ​ណ.ស.ឌ​ ​ភេទ​ស្រី​ ​អាយុ​ ​៩ឆ្នាំ​ ​កាលពី​វេលា​ម៉ោង​ ​៩.០០នាទី​ព្រឹក​ ​នា​ថ្ងៃទី​ ​៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ត្រង់​ចំណុច​វត្ត​សមុទ្ធា​រាម​ ​ហៅ​វត្ត​ប៉ាក់​ខ្ល​ង​ ​។​

​ក្រោយ​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close